**ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បេីកកិច្ចប្រជុំស្តីអំពីការដាក់ចេញផែនការសម្រាប់ផែនការងារធនធានមនុស្ស**រដ្ឋមន្ត្រីបរិស្ថាន ចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន**អភិបាលខេត្តក្រចេះ៖ យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា**លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣**ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ផ្សព្វផ្សាយជូនពលរដ្ឋ**សម្តេចធិបតី​ អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប**មេដឹកនាំនៃសេវាកម្មខ្សែភ្លើងសាកលធំៗចំនួនបួនបានជួបប្រជុំគ្នាដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនិងដោះស្រាយបញ្ហាប្រឈមនានា**ក្រុមហ៊ុនសកលលោកកំពុងសម្លឹងមើលការវិនិយោគដ៏មានសក្ដានុពលដែលជំរុញការអភិវឌ្ឍន៍បៃតងរបស់ប្រទេសចិន**ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​អ៊ីស្រាអែល​បានសំដៅ​ទៅ​លើ​រដ្ឋធានី​ស៊ីរី**សភា​អាមេរិក​បានបោះឆ្នោត​បណ្ដេញ​លោក George Santos សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ចេញពី​សភា​ចំពេល​មាន​រឿងអាស្រូវ​ឧក្រិដ្ឋកម្ម**អ៊ីស្រាអែល​បានបន្ត​ការ​វាយ​ប្រហារ​នៅ​ហ្គាហ្សា ខណៈ​ដែលបទ​ឈប់​បាញ់​ត្រូវ​ផុត​កំណត់**សម្តេច ម៉ែន សំអន៖ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះជីវិតពលរដ្ឋកម្ពុជាទេ ប៉ុន្តែបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល**លោក Xi បានផ្ញើលិខិតអបអរសាទរទៅកាន់សន្និសីទការយល់ដឹងអំពីប្រទេសចិន**ចិន និងវៀតណាម បានបើកកិច្ចប្រជុំគណៈកម្មាធិការដឹកនាំស្តីពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ**អត្ថាធិប្បាយ÷ការកើនឡើងនៃសេដ្ឋកិច្ចចិន បានបង្កើនទំនុកចិត្តរបស់ពិភពលោក**លោក Xi បានត្រួតពិនិត្យការិយាល័យបញ្ជាការតំបន់សមុទ្រចិនខាងកើតនៃឆ្មាំសមុទ្រចិន**Tesla បានបើកដំណើរការ Cybertruck SUV បន្ទាប់ពីការពន្យារពេល ២ ឆ្នាំ**មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកូរ៉េ សង្ឃឹមថា កម្លាំងកម្ពុជា-កូរ៉េ នឹងប្រគៀកស្មារគ្នា ក្នុងប្រតិបត្តិការរក្សាសន្តិភាព**តើម៉ុងហ្គោលីបានជួយសហភាពសូវៀតក្នុងសង្គ្រាមលោកលើកទី២ដោយរបៀបណា?**អ្នកនេសាទម្នាក់ ប្រគល់ត្រីរាជមួយក្បាលទម្ងន់ ៧៥គីឡូក្រាម ជូនមន្ត្រីជំនាញជលផល លែងចូលទន្លេវិញ

សម្តេចធិបតី ណែនាំឲ្យតាក់តែងលិខិតបទដ្ឋានគតិយុត្ត ត្រូវមានការពិគ្រោះជាមួយវិស័យឯកជន ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយទុកអន្តរកាលយ៉ាងតិច ៦ខែ មុននឹងអនុវត្តន៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នទាំងអស់ ត្រូវពិគ្រោះយោបល់ជាមួយវិស័យឯកជន នៅពេលរៀបចំបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ ហើយធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងទុកអន្តរកាលយ៉ាងតិច ៦ខែ មុននឹងអនុវត្តន៍ ។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីសម្តេចបានស្តាប់សំណូមពរ និងកង្វល់របស់វិស័យឯកជន ពាក់ព័ន្ធនឹងការរៀបចំបទដ្ឋានគតិយុត្ត កន្លងមក ដែលខ្លះត្រួតស៊ីគ្នា ហើយមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ សម្តេចបានចាត់ទុកថា កិច្ចការងារនេះជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណា សម្រួល សម្រួច និងធ្វើឱ្យស្រាល នូវយន្តការក្នុងការអនុវត្ត ធានាប្រសិទ្ធភាព និងកុំឱ្យជាន់គ្នា។

ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន លើកទី១៩ និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចបានទទួលស្គាល់ថា «ការតាក់តែលិខិតគតិយុត្តិកន្លងទៅ​ ក៏ពុំសូវបានពិគ្រោះយោបល់ជាមួយវិស័យឯកជនផងដែរ ហើយការដាក់ចេញឱ្យអនុវត្តតែងតែធ្វើឡើងភ្លាមៗ ដោយមិនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមិនទុកពេលឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យវិស័យឯកជនអាចសម្របខ្លួន និងរៀបចំផែនការអាជីវកម្មបានទាន់ពេលវេលា»។

ក្នុងន័យធានាតម្លាភាព និងប្រសិទ្ធភាព ការរៀបចំ និងការអនុវត្តបទដ្ឋានគតិយុត្ត សម្តេចក៏ដាក់ចេញនូវគោលការណ៍ថា «រាល់ការតាក់តែងបទដ្ឋានគតិយុត្ត ដែលមានការពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការសហគ្រាស អាជីវកម្ម វិស័យឯកជន គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវមានការពិគ្រោះយោបល់ ជាមួយវិស័យឯកជនពាក់ព័ន្ធសំខាន់ៗ ហើយការដាក់ឱ្យអនុវត្ត ត្រូវមានការផ្សពផ្សាយឱ្យបានទូលំទូលាយ ហើយត្រូវទុកពេលអន្តរកាលយ៉ាងហោចណាស់៦ខែ មុននឹងចាប់ផ្តើមអនុវត្ត» ។

ប​ន្ថែមពីនេះ សម្តេចធិបតី ក៏បានប្រគល់ភារកិច្ចដល់ គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្របសម្រួលដឹកនាំគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការ​ពិនិត្យឡើងវិញនូវលិខិតអនុញ្ញាត និងអាជ្ញាបណ្ណទាំងអស់ក្នុងវិស័យនីមួយៗ ដោយចាប់ផ្តើមពីវិស័យទេសចរណ៍ វិស័យសហគ្រាស មីក្រូធុនតូច និងមធ្យម ដើម្បីលុបចេញ ​ឬផ្គួបចូលគ្នានូវលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ដែលត្រួតស៊ីគ្នា និងកែសម្រួលនីតិវិធីលិខិតអនុញ្ញាត និងអាជ្ញាបណ្ណនីមួយៗ ឱ្យមានភាពច្បាស់លាស់ ពោលគឺធ្វើយ៉ាងណាធានាថា គ្មាននីតិវិធីណាមួយដែលបង្កការលំបាក និងមិនចាំបាច់ចំពោះប្រជាពលរដ្ឋឡើយ៕

អត្ថបទដែលជាប់ទាក់ទង