**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមវេទិកា «រាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជន» លើកទី១៩

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមវេទិកា «រាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជន» លើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ វេទិកា​នេះ រៀបចំឡើងនៅវិមានសន្តិភាព។

វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោម​គំនិត​ផ្តួច​ផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី​របស់​កម្ពុជា​នាពេលនោះ។ វេទិកាត្រូវបានធនាគារពិភពលោក ទទួលស្គាល់ថាជាយន្តការកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជន ដែលមានប្រសិទ្ធភាពខ្ពស់ និង​ទទួលបានពិន្ទុវាយតម្លៃសមិទ្ធកម្មខ្ពស់ជាងគេ ក្នុងចំណោមប្រទេសចំនួនជាង២០ផ្សេងទៀត។

វេទិកានេះត្រូវបានរៀបចំឡើងស្ទើររៀងរាល់ឆ្នាំ។ វេទិកាលើកទី១៨ ត្រូវបាន​រៀប​​ចំឡើង​នៅឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា គ្រោងរៀបចំវេទិកាលើកទី១៩ នៅក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេល​រហូតមកដល់បច្ចុប្បន្ន ដោយសារកម្ពុជា ក៏ដូចជាសកលលោក បានប្រឈម​នឹងវិបត្តិនៃជំងឺកូវីដ-១៩។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលពុំបានទុកវិស័យឯកជន ឱ្យនៅឯកោនោះ​ឡើយ ពោលគឺតែងតែគិតគូរ បារម្ភ និងឈឺឆ្អាលអំពីសុខុមាលភាព និងការរីក​ចម្រើន​របស់វិស័យ ឯកជនជាប់ជាប្រចាំ កាយវិការទាំងនេះស្តែងចេញតាម​រយៈការដាក់​ចេញនូវយន្តការ និងវិធានការនានា យ៉ាងមានប្រសិទ្ធភាពរបស់​រាជរដ្ឋាភិបាលនាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងនិន្នាការធំៗ ដែលអាច​ជះឥទ្ធិពលដល់ការសម្រេចចិត្ត និងប្រតិបត្តិការអាជីវកម្មរបស់ធុរជន និងវិនិ​យោគិន មានជាអាទិ៍ ភាពរង្គោះរង្គើ នៃសេដ្ឋកិច្ចសកល ការរៀបចំឡើងវិញ​នូវខ្សែ​ច្រវាក់ផ្គត់ផ្គង់សកល ការបង្កើនការយកចិត្តទុកដាក់លើការ អភិវឌ្ឍ​ប្រកប​ដោយចីរភាព និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងភាពតានតឹង​នៃភូមិសាស្ត្រនយោបាយ ជាពិសេស វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ាជាដើម។

ពីមួយលើកទៅមួយលើក យន្តការវេទិកានេះ បានពង្រីកវិសាលភាពរបស់ខ្លួន​កាន់​តែធំឡើងៗ ពីចំនួន៧ក្រុមការងារ កើនឡើងដល់១៤ក្រុមការងារតាម​វិស័យ សម្រាប់វេទិកាលើកទី១៩នេះ។
សូមគូសបញ្ជាក់ផងដែរថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានចាត់​ទុក​ជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ។ ក្នុងន័យនេះ រាល់សេចក្តី​សម្រេចនានារបស់អង្គវេទិកា នឹងមានអានុភាពជាសេចក្ដីសម្រេចរបស់​គណៈរដ្ឋមន្ត្រីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង