ពូជកូនត្រីឆ្ពិន និងត្រីប្រា ជាង៣មុឺនកូន ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី លែងចូលក្នុងសហគមន៍ស្រះជម្រកត្រីទំនប់ ភ្នំក្រោល ក្នុងស្រុកកោះញែក

ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត និងបំផុសចលនាប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យចូលរួមក្នុងការថែរក្សាពូជត្រី ដែលមាននៅក្នុងដែនទឹកធម្មជាតិ ក៏ដូចជាការបង្កើនផលស្តុកត្រីក្នុងធម្មជាតិ ឱ្យសម្បូរត្រីឡើងវិញនៅតាមវាលស្រែ និងវាលទំនាប នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធីលែងពូជកូនត្រីឆ្ពិន និងត្រីប្រា ចំនួន ៣២.០០០កូន ទៅក្នុងសហគមន៍ស្រះជម្រកត្រីទំនប់ភ្នំក្រោល ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងកងម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅស្ថិតនៅភូមិអូរយ៉ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕
