មានករណីអ៊ំប្រុសម្នាក់ វង្វេងនៅម្តុំផ្សារសុវណ្ណា ខណ្ឌបឹងកេងកង

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ មានអ៊ំប្រុសម្នាក់ឈ្មោះ ម៉េង ផេង អាយុប្រុស៥៧ឆ្នាំ បានវង្វេងនៅម្តុំផ្សារសុវណ្ណា ខណ្ឌបឹងកេងកង ពេលសួរនាំទៅថាមករកការងារធ្វើ គ្មានសាច់ញាតិ។
បច្ចុប្បន្នសមត្ថកិច្ចបានយកគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក រង់ចាំក្រុមគ្រួសារមកទទួលយកទៅវិញ។
បើសិនបងប្អូនប្រជាពលរដ្ឋបានឃើញអ៊ំប្រុសដូចមានភិនភាគក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានតាមរយ:លេខទូរស័ព្ទ ០១៥៦១៦៩៩៩៕
