អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញកាត់បើកវិញ្ញាសារប្រឡងបាក់ឌុប នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និងវិទ្យាល័យព្រះរាជបូជណីយកិច្ច

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្ត បានអញ្ជើញកាត់កញ្ចប់បើកវិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦វិច្ឆិកា ២០២៣ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និងវិទ្យាល័យព្រះរាជបូជណីយកិច្ច។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានមណ្ឌលប្រឡងចំនួន ២មណ្ឌល មានសិស្សប្រឡងសរុបចំនួន ១០៥៦ នាក់ ស្រី ៥៤៧នាក់ ក្នុងនោះផ្នែកវិទ្យាសាស្រ្តសង្គម មានសិស្ស ៨១៨នាក់ ស្រី ៤០៩នាក់ សិស្សផ្នែកវិទ្យាសា្រស្ត ១៥៩នាក់ ស្រី ៩៦នាក់៕

