រកឃើញសត្វស្លាបទឹកចំនួន៧ប្រភេទ ធ្វើសម្បុកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ

ភ្នំពេញ៖ ក្រុមមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា (Naturelife Cambodia) បានរកឃើញសម្បុកសត្វស្លាបចំនួន៧ប្រភេទ បានធ្វើសម្បុកពងកូនប្រចាំឆ្នាំ២០២៣នេះ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងបរិស្ថាន់
ក្រសួងបានបញ្ជាក់ថា សត្វស្លាបចំនួន៧ប្រភេទនោះរួមមាន៖សត្វស្មោញ ចង្កៀលខ្យង ក្អែកទឹកតូច ខ្វែក ក្រសារប្រផេះ ក្រសារធ្នង់ និងកុកគ្រោងតូច៕
