**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ខ្ញុំតាមដានជាប់ជាប្រចាំ ដោយត្រូវរាយការណ៍ឱ្យខ្ញុំមួយថ្ងៃ៤ដង អំពីស្ថានភាពពលរដ្ឋ និងបងប្អូននិស្សិតខ្មែរនៅអ៊ីស្រាអែល

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានជាប្រចាំអំពីស្ថានភាពនៅប្រទេសអ៉ីស្រាអែល ជាពិសេសស្ថានភាពពលរដ្ឋ និងនិស្សិតខ្មែរជាង ៤០០នាក់នៅទីនោះ ដោយតម្រូវឱ្យមានការរាយការណ៍ ៤ដងក្នុងមួយថ្ងៃ ចាប់តាំងពីមានការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤មក។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតកម្ពុជា ជាង១ម៉ឺននាក់ នៅស្រុកចំនួន២ ក្នុងខេត្តកំពង់ចាម នាថ្ងៃទី២៥ តុលា សម្តេចធិបតីថ្លែងថា «ចោទថារដ្ឋាភិបាលខ្មែរ មិនបំពេញកាតព្វកិច្ចរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ? ជីវិតប្រជាពលរដ្ឋគឺជាគោលដៅធំដែលយើងបានធ្វើ និងខិតខំធ្វើ ក្នុងរយៈពេល៤៤ឆ្នាំមកនេះ តាំងពីការរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត»។

សម្តេចរិះគន់ថា ក្រុមប្រឆាំងដែលអួតអាងថា ជាអ្នកគិតគូរពីប្រជាពលរដ្ឋនោះ គ្រាន់តែចេញវីដេអូមួយឃ្លីបពីរឃ្លីបប៉ុណ្ណោះ ក៏ទៅបាត់ តើពួកគេជាអ្នកគិតពីផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដឬទេ?
ទោះជាយ៉ាងសម្តេចសម្តែងការសោកស្តាយចំពោះការបាត់បង់និស្សិតខ្មែរម្នាក់ ដោយការវាយប្រហារនៅតំបន់ហ្គាហ្សា ប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ហើយសពនិស្សិតត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ដែលរាជរដ្ឋាភិបាលទទួលបន្ទុកទាំងអស់។

សម្តេចបានបញ្ជាក់បន្ថែមថា «តាំងពីថ្ងៃផ្ទុះដំបូងរហូតមកដល់ពេលនេះ ខ្ញុំឱ្យតាមដានជាប់ជាប្រចាំ ដោយត្រូវរាយការណ៍ឱ្យខ្ញុំមួយថ្ងៃ៤ដង ម៉ោង៧ព្រឹក ម៉ោង១២ថ្ងៃត្រង់ ម៉ោង៧ល្ងាច និងម៉ោង១០យប់ អំពីស្ថានភាពរបស់ប្រជាពលរដ្ឋ បងប្អូននិស្សិតយើងនៅអ៉ីស្រាអែល»។

សម្តេចបានបន្តទៀតថា «បងប្អូនដែលដឹងពីហានិភ័យរបស់គាត់ គឺអ្នកនៅហ្នឹងខ្លួនឯង ហើយបើគាត់ចេញមកប្រាប់ថា កន្លែងដែលគាត់កំពុងនៅសុវត្ថិភាព គាត់បានលឺគ្រាប់មែន ប៉ុន្តែគាត់ថាមិនចាំបាច់ចេញទេ ដោយសារតែមានការធានា និងនៅបន្តការងារទៀត យើងគួរតែជឿគាត់ទៅ ជឿអ្នកនៅផ្ទាល់នៅហ្នឹងកន្លែង រដ្ឋាភិបាលជឿ ហើយមិនបង្ខំទេ ប៉ុន្តែយើងត្រៀមលក្ខណៈ បើគាត់ត្រូវការយើងនឹងផ្តល់ការជម្លៀសតាមហ្នឹង»។

សម្តេចបង្ហើបថា រាជរដ្ឋាភិបាល បានត្រៀមសណ្ឋាគារផ្កាយ៥មួយ នៅចម្ងាយ ៣០០គីឡូពីតំបន់ដែលមានការវាយប្រហារ ដើម្បីទុកត្រៀមសម្រាប់ជម្លៀសពលរដ្ឋ និងនិស្សិតខ្មែរ ដែលមានបំណងជម្លៀស។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋ និងនិស្សិតខ្មែរណាមួយ ក្នុងចំណោមជាង៤០០នាក់ នៅក្នុងប្រទេសអ៉ីស្រាអែល បានជម្លៀសទៅកាន់សណ្ឋាគារផ្កាយ៥ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា នៅចម្ងាយ៣០០គីឡូម៉ែត្រ ពីតំបន់មានការវាយប្រហារនៅឡើយទេ ដោយពួកគេអះអាងថា តំបន់ដែលខ្លួនរស់នៅ ត្រូវបានធានាសុវត្ថិភាព និងបន្តការងារធម្មតា ៕

អត្ថបទដែលជាប់ទាក់ទង