**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានពលរដ្ឋណាម្នាក់ត្រូវបានបដិសេធ ការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវាឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ៦ ចំណុច ជូនថ្នាក់ដឹកនាំ និង មន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅអនុវត្តដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសុខាភិបាលនៅកម្ពុជា។ ក្នុងនោះ សម្តេចបានគូសបញ្ជាក់ថា គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធ ការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវាឡើយ។

អនុសាសន៍សំខាន់ៗទាំង ៦ ចំណុចរួមមាន៖

ទី១. ក្រសួងសុខាភិបាល ត្រូវគិតគូរ និងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ ជាពិសេស ពង្រឹងមន្ទីរពេទ្យខេត្តឱ្យក្លាយជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់ សមមូលនឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ក្នុងការពិនិត្យ, ការព្យាបាលជំងឺ និងការផ្តល់សេវាសុខាភិបាលនានា សំដៅបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលផង និងកាត់បន្ថយចំណាយក្នុងការធ្វើដំណើរមកទទួលសេវារបស់ប្រជាជនផង។

ទី២. ខ្ញុំសូមលើកទឹកចិត្ត ឱ្យបន្តលើកកម្ពស់ និងពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេសត្រូវធានាឱ្យបានថា គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវាឡើយ។

ទី៣. ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ក៏ដូចជាការពង្រឹងការបណ្តុះបណ្តាលជំនាញ ទាំងផ្នែកសុខាភិបាល និង ជំនាញទន់។ ខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល, វេជ្ជបណ្ឌិត, គ្រូពេទ្យ និងបុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ សូមបង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស ការធ្វើអាទិភាវូបនីយកម្មលើការសង្គ្រោះជីវិតមនុស្សលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព, ព្រោះថា អាជីពជាចម្បងរបស់អ្នកទាំងអស់គ្នា គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាល ប្រកបដោយទឹកចិត្តបរិសុទ្ធ, គោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល ដូចសមាជិកក្រុមគ្រួសាររបស់ខ្លួន។

ទី៤. ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងពាណិជ្ជកម្ម, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ ឬរឹតបន្តឹងការផលិត, ការកែច្នៃ, ឬ ការនាំចូលម្ហូបអាហារ និងគ្រឿងបរិភោគ ដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពប្រជាជន។ យន្តការអន្តរក្រសួងនេះ ក៏ត្រូវជំរុញការងារផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ និងគ្រឿងបរិភោគដែលមានផលប៉ះពាល់អវិជ្ជមានទាំងនេះ ព្រោះយើងមិនចង់ឃើញ សុខភាពដ៏មានតម្លៃរបស់ប្រជាជនយើង ត្រូវបានបំផ្លាញ ដោយសារតែម្ហូបអាហារ និងគ្រឿងបរិភោគទាំងនេះនោះទេ។

ទី៥. ក្រសួងសុខាភិបាល ត្រូវសហការជាមួយជាមួយក្រសួងប្រៃសណីយ៍ និងទូរគម-នាគមន៍ ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីពន្លឿនការប្រើប្រាស់ប្រព័ន្ធ ឌីជីថល ក្នុងវិស័យសុខាភិបាលទាំងមូល ជាពិសេស គ្រប់មន្ទីរពេទ្យ, ទាំងថ្នាក់ជាតិ និង ក្រោម-ជាតិ ព្រមទាំងជំរុញការបណ្តុះបណ្តាលឱ្យវេជ្ជបណ្ឌិត, គ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាផ្នែកសុខាភិបាលបានទូលំទូលាយ។

ទី៦. ក្រៅពីចំណុចទាំង៥ ខាងលើ, ខ្ញុំសូមស្នើដល់ក្រសួងសុខាភិបាល ក្នុងនាមជាលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យសុខាភិបាលសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពន្លឿនការដាក់ចេញ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា»។ ផែនទីបង្ហាញផ្លូវនេះ ចាំបាច់បំផុត ត្រូវមានសង្គតិភាពជាមួយក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តដទៃទៀត, ជាពិសេស យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបបានដាក់ចេញ ហើយអាទិភាពចម្បងបំផុត ត្រូវផ្តល់ទៅលើការសម្រួលការលំបាករបស់ប្រជាជន ខណៈដែលពួកគាត់ទទួលបាននូវសេវាសុខាភិបាលមួយ ប្រកបដោយគុណភាព៕

អត្ថបទដែលជាប់ទាក់ទង