**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សហជីពវិស័យកាត់ដេរ គាំទ្រគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតំបន់រោងចក្រ

ភ្នំពេញ៖ លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធសហជីពចលនាកម្មករ បានសម្តែងការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិទី៧នេះ ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យ​សិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស ឱ្យបានច្រើនបន្ថែមទៀត។

លោក យល់ឃើញថា នេះជាចំនុចល្អបំផុត ដែលរាជរដ្ឋាភិបាល បានគិតគូរមិនត្រឹមតែ​ទៅ​លើ​ការងាររបស់កម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ស្ថានភាព​ជីវភាពនៃក្រុមគ្រួសារ​កម្មករនិយោជិតទៀតផង។ ជាក់ស្តែងដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឲ្យមានទារកដ្ឋាន​ និងមត្តេយ្យសហគមន៍ នៅក្នុងតំបន់ក្បែររោងចក្រសហគ្រាសនេះ គឺជាការសម្រួលដល់កម្មករនិយោជិត​ដែលមាន​កូនតូច អាចយកកូនទៅផ្ញើនៅទារកដ្ឋាន រឺមត្តេយ្យសិក្សានៅក្បែរកន្លែងធ្វើការងាររបស់ខ្លួនទៀតផង។​

លោក​ ប៉ាវ ស៊ីណា លើកឡើងថា កន្លងមកកម្មករនិយោជិតដែលមានកូនតូច តែងសម្តែងការព្រួយបារម្ភអំពីបញ្ហាសុខភាព​ សុវត្ថិភាព និង​ការ​មើល​ថែទាំកូនរបស់ខ្លួន នៅពេលកំពុងបំពេញការងារ។ ដូចនេះ ការដែលមានទារកដ្ឋាន និងមត្តេយ្យសហគមន៍​នៅ​ក្នុង​ក្បែរ​រោងចក្រ​សហគ្រាស នឹងធ្វើឲ្យកម្មករនិយោជិតដែលមានកូនតូច មានភាពកក់ក្តៅចិត្ត និងមានការផ្តោត​អារម្មណ៍​ទៅលើការងារ។ ក្នុងនាមជាប្រធានសហជីពតំណាងកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ក៏ដូចជាកម្មក​រ​និយោជិតដែលមានកូនតូចៗ ពិតជាចង់ឃើញការមានទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅក្បែររោងចក្រសហគ្រាសបានឆាប់ ប៉ុន្តែលោកក៏គិតដែរថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ គឺត្រូវការពេលវេលាទៅតាមដំណាក់កាល ដូចដែលរាជរដ្ឋាភិបាលបានកំណត់ការអនុវត្តក្នុងគោលនយោបាយនៃអាណត្តិទី៧នេះដែរ។​

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងនាពេលថ្មីៗនេះដែរថា រាជរដ្ឋាភិបាល​បាន​គិតគូរជាជំហាន ដើម្បីជួយ​សម្រួលដល់​កម្មករ-កម្មការិនីដែល​មក​ធ្វើ​ការ​​ ជួប​ការលំបាកក្នុងការថែទាំកូន ដោយ​ខ្លះ​អាច​យកកូន​ទៅផ្ញើ​អ្នកជិតខាង ឬជួលអ្នកថែទាំ ដែល​ត្រូវ​ចំណាយ​បន្ថែម និង​បារម្ភពីសុវត្ថិភាពកូនផងនោះ។ ដូចនេះ ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រសហគ្រាស គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង និងថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗបានមួយកម្រិត ក៏ដូចជាលើកកម្ពស់អត្រាចូលសិក្សារបស់កុមារចាប់ពីកំរិតមត្តេយ្យផងដែរ។ ជាមួយគ្នា ​មត្តេយ្យសហគមន៍ គឺ​មិន​មែន​សម្រាប់តែបងប្អូន​កម្មករកម្មការិនី​ប៉ុណ្ណោះទេ តែក៏​សម្រាប់កូនចៅ​ប្រជាពលរដ្ឋ​នៅ​ក្នុងសហគមន៍​នោះផងដែរ ដែល​អាច​យកកូនចៅទៅដាក់នៅ​មត្តេយ្យ​សហគមន៍នៅក្បែរផ្ទះរបស់ពួកគាត់។ ​​

គួរបញ្ជាក់ថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្បែរតំបន់រោងចក្រ គឺជាការងារអាទិភាពមួយ ក្នុង​ចំណោមការងារអាទិភាពទាំង ៤ចំនុច នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល​អាណត្តិទី៧​ ដែលត្រូវអនុវត្ត​ក្នុងរយៈ​ពេល​ពីរឆ្នាំ​។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​ស្នើ​ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ​សហការជាមួយ​ក្រសួងកិច្ច​ការ​នារី ក្រសួងអប់រំ យុវជន និង​កីឡា តំណាង​ភាគី​និយោជក និ​ងតំណាង​ភាគី​កម្មករ​និយោជិត រួមគ្នា​សិក្សា​លទ្ធភាព​បង្កើត​ទារក​ដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាម​តំបន់​ដែលមាន​រោងចក្រ។

យោងតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតជាស្ត្រី ដែលបានសម្រាលកូនមានចំនួន ៤១៩,០៤៤នាក់ និងសម្រាល​កូនបានចំនួន ៤០៦,០១២នាក់។ ដោយឡែក គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនមានចំនួន ១០,០៦២នាក់ សម្រាលកូនបានចំនួន ៩,៦៨៥នាក់៕

អត្ថបទដែលជាប់ទាក់ទង