**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អាជ្ញាធរខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា ថ្នាក់ដឹកនាំខេត្ត ឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាថ្នាក់ដឹកនាំខេត្តនេះ បានឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ។

យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការចេញមកច្រានចោលនេះបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននាថ្មីៗនេះ ជុំវិញករណីប្រជាពលរដ្ឋពីរនាក់ បានប្តឹងលោកស្រីបាន ស្រីមុំ , លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងបក្ខពួកទៅក្រសួងមហាផ្ទៃ ដោយចោទថា បានឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារយកដីភ្នំនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ទំហំ ៩ ៩៨៥ ម៉ែត្រការ៉េ និងដីភ្នំសារ៉ាវ៉ាន ទំហំ ៤៦០០០០ ម៉ែត្រការ៉េ ព្រមទាំងដីភ្នំចេកទំហំ ១៦៦ ៨២៣ ម៉ែត្រការ៉េ មកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន និងបក្ខពួក។

ពាក់ព័ន្ធករណីបណ្ដឹងនេះ រដ្ឋបាលខេត្តប៉ៃលិន បា​នច្រានចោលទាំងស្រុង និងសូមបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា ចំពោះករណីរឿងការផ្អាកសំណង់ និងរឿងដីផ្លូវសាធារណៈ រដ្ឋបាលខេត្តបានបំភ្លឺជូនសាធារណជនម្ដងរួចហើយ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ ចំណែកករណី ចោទប្រកាន់លើថ្នាក់ដឹកនាំខេត្ត បានក្លែងបន្លំឯកសារ រំលោភយកដីទាំងបីទីតាំង ដែលបានលើក ឡើងខាងលើ រដ្ឋបាលខេត្តសូមបញ្ជាក់ថា ដីទាំងនេះគឺជាដីតំបន់កងទ័ព និងដីតំបន់ភ្នំ ដែលកន្លង មកជនខាងលើ និងបក្ខពួកបានកាប់ទន្ទ្រាន និងឈូសឆាយ ធ្វើជាដីឡូត៍លក់ឱ្យប្រជាពលរដ្ឋ ដោយខុសច្បាប់ ហើយ រដ្ឋបាលខេត្ត ចាត់វិធានការទប់ស្កាត់ ដើម្បីការពារ និងថែរក្សាទុកជាដីសម្បត្តិរបស់រដ្ឋ។

អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់បន្ថែមថា ចំពោះករណីដែលបានលើកឡើងនៅក្នុងពាក្យបណ្តឹងរបស់ឈ្មោះ រឿន បុរី និង ជឹង យូគៀង និងបក្ខពួក គឺជាមេខ្លោងបង្កការញុះញង់ បង្កើតរឿងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបន្លំឯកសារមួលបង្កាច់ បង្កភាពវឹកវរ ធ្វើឱ្យប្រជាពលរដ្ឋបាត់ជំនឿក្នុងការដឹកនាំរបស់រដ្ឋបាលខេត្ត និងប៉ះពាល់ដល់ កិត្តិយសសេចក្ដីថ្លៃថ្នូរ យ៉ាងធ្ងន់ធ្ងររបស់ថ្នាក់ដឹកនាំខេត្ត។

អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់បន្ថែមទៀតថា កន្លងមកបុគ្គលទាំងពីរនាក់ និងបក្ខពួក តែងតែប្រព្រឹត្តអំពើបែបនេះជាច្រើនលើកច្រើនសារ ជាមួយប្រជាពលរដ្ឋ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង