**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អគ្គនាយកដ្ឋានកសិកម្មប្រាប់ពីនិតិវិធី៤ជំហាន សម្រាប់អ្នកជំនួញដែលចង់នាំចេញស្វាយពីកម្ពុជាទៅចិន

ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ ​ទៅកាន់ប្រទេសចិន ជាលើកដំបូងកាលពីឆ្នាំ២០២១ បន្ទាប់ពីពិធីសារស្តីពីលក្ខខណ្ឌតម្រូវការ ភូតគាមអនាម័យសម្រាប់នាំចេញស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន
​ត្រូវបានចុះហត្ថលេខានៅខែមិថុនា ឆ្នាំ២០២០ រវាងក្រសួងកសិកម្ម ​​និងអគ្គរដ្ឋបាលគយចិន(GACC)​។

​ស្វាយ គឺជាដំណាំ​កសិឧស្សាហកម្ម ​មានសក្តានុពលមួយរបស់កម្ពុជា ដែលរាជរដ្ឋា​បាលបាននិងកំពុងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសចិន​ ​និងកំពុងបង្កើនចំណែកទីផ្សារ និងចាប់យកទីផ្សារថ្មីៗ។

ក្នុងការពង្រីកទីផ្សារនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិនបន្ថែម អគ្គនាយកដ្ឋានកសិកម្ម​បានប្រាប់ពីនិតិវិធី៤ ជំហានដែលវិនិយោគលើការដាំដុះ និងនាំចេញស្វាយត្រូវយល់ដឹង ជាពិសេសអ្នកនាំចេញថ្មីៗ។

ជំហានទី១- ការចុះបញ្ជីអ្នកដាំដុះស្វាយ និងទីតាំងវេចខ្ចប់ជាមួយអគ្គនាយកដ្ឋាកសិកម្ម៖
ម្ចាស់អាជីវកម្មទាំងឡាយ ដែលមានបំណងចង់នាំចេញស្វាយត្រូវ​ទៅចុះបញ្ជីការជាមួយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម​​។ បន្ទាប់មកអគ្គនាយកដ្ឋានកសិកម្ម នឹងផ្ញើបញ្ជីរាយនាម កសិដ្ឋានដែលបានចុះបញ្ជីរួច ទៅកាន់អគ្គរដ្ឋបាលគយ​ចិន (GiACC)។ ​មុននឹងអនុញ្ញាតឱ្យនាំចេញបាន អគ្គរដ្ឋបាលគយនៃប្រទេសចិន នឹងបញ្ចូនមន្ត្រីអធិការកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីបញ្ជាក់ និងវាយតម្លៃក្រុមហ៊ុនមួយចំនួនដែលបានចុះបញ្ជី ដែលពួកគេជ្រើសរើសទៅលើការគ្រប់គ្រងការដាំដុះ ការវេចខ្ចប់ ការស្តុកទុក និងការដឹកជញ្ជូនផ្លែស្វាយ។ ក្រុមហ៊ុនដែលបាន អនុញ្ញាតដោយ ក្រសួងកសិកម្ម និង អគ្គរដ្ឋបាលគយចិន តែប៉ុណ្ណោះ ដែលអាចនាំផ្លែស្វាយចេញទៅកាន់ប្រទេសចិនបាន។

ជំហានទី២- វិញ្ញាបនបត្រ និងស្តង់ដារ៖ ផ្លែស្វាយស្រស់ដែលអាចនាំចេញទៅកាន់ប្រទេសចិនបាន លុះត្រាតែមានការត្រួតពិនិត្យគុណភាព និងទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ​អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម។
​សម្រាប់ផ្លែស្វាយនាំចេញផ្លែស្វាយ ​ដែលវេចខ្ចប់រួច ក្រសួងកសិកម្ម ​ត្រូវធ្វើអធិការកិច្ច និងភូតគាមអនាម័យទៅលើផ្លែស្វាយវេចខ្ចប់ក្នុងអត្រា២% នៃបរិមាណសរុប។ ប្រសិនបើមានសមាសភាពចង្រៃហាមឃាត់របស់ប្រទេសចិនត្រូវបានរកឃើញ ទំនិញនឹងមិនត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនទេ។ ក្រសួងកសិកម្ម ​នឹងចេញនូវវិញ្ញាបនបត្រភូតគាមអនាម័យ ដែលស្របទៅតាមស្តង់ដារអន្តជាតិ សម្រាប់វិធានការភូតគាមអនាម័យលេខ១២​ ដែលបង្ហាញអំពីសូចនាករបច្ចេកទេសដូចជា ប្រភេទការសម្លាប់មេរោគ ដោយកម្តៅ ដោយកម្រិត សីតុណ្ហភាព រយៈពេល និងចំនួនទូកុងតេន័រ។ ​
​ជាមួយគ្នានេះ ប្រទេសចិនក៏ត្រូវការភ័ស្តុតាងដើម្បីផ្ទៀងផ្ទាត់ថាគ្មានផលិតផលណាដែលមានសមាសភាពចង្រៃ ហើយពួកគេនឹងត្រូវការព័ត៌មានផ្សេងទៀតអំពីផលិតផលដូចជា ការធ្វើប្រព្រឹត្តកម្មចំហាយទឹកក្តៅ ឬ ការធ្វើប្រព្រឹត្តកម្មទឹកក្តៅមុនពេលនាំចេញ។ អ្នកនាំចេញត្រូវតែផ្ដល់ឯកសារបន្ថែមដើម្បីបញ្ជាក់អំពីបញ្ហានេះ តម្រូវមានភាពខុសគ្នាពីផលិតផលមួយទៅផលិតផលមួយផ្សេងទៀត។ ​
ដើម្បីទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យន អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវចំណាយពេលពី ១០ ម៉ោងទៅ ១២០ ម៉ោងទើប ទទួលបានវិញ្ញាបនបត្រ។
​ចំណែកចម្ការស្វាយដែលបានចុះបញ្ជីនាំចេញទាំងអស់​ត្រូវតែ អនុវត្តវិញ្ញាបនកម្ម GAP ឬប្រព័ន្ធវិញ្ញាបនកម្មអន្តរជាតិផ្សេងទៀត ដើម្បីធានាបាននូវការតាមដានដំណើរការផលិតកម្ម។ ​​ ចំពោះសមាសភាពចង្រៃភូតគាម អនាម័យហាមឃាត់របស់ប្រទេសចិន ​ភាគីកម្ពុជាត្រូវតែត្រួតពិនិត្យតាមដាន និង អង្កេតនៅចម្ការស្វាយក្នុងកំឡុងពេលផ្លែកំពុងលូតលាស់ និងប្រមូលផលដើម្បីធានាថាសមាសភាពចង្រៃភូតគាមអនាម័យ ហាមឃាត់របស់ប្រទេសចិនស្ថិតនៅក្រោមការគ្រប់គ្រង។ ចម្ការដែលបានចុះបញ្ជីទាំងអស់ត្រូវរក្សាកំណត់ត្រានៃការត្រួតពិនិត្យ និងគ្រប់គ្រងសមាភាពចង្រៃ ហើយផ្តល់ទៅឱ្យ GACC តាមការស្នើសុំ។ កំណត់ត្រាត្រួតពិនិត្យត្រូវតែមាន ឈ្មោះ សមាសធាតុផ្សំ កាលបរិច្ឆេទនៃការប្រើប្រាស់ និងកំហាប់នៃសារធាតុគីមីទាំងអស់ដែលត្រូវបានប្រើក្នុងរដូវដាំដុះ។

ជំហានទី៣- ការប្រកាសពន្ធគយ និងឯកសារគាំទ្រ
អ្នកនាំចេញថ្មីត្រូវតែចុះឈ្មោះចូលប្រព័ន្ធ ASYCUDA នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) មុនពេលដែលអាជ្ញាធរគយទទួលស្គាល់ការនាំចេញដោយស្វ័យប្រវត្តិ។ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យ អ្នកនាំចេញត្រូវមានលិខិតអនុញ្ញាតពីនាយកដ្ឋានគ្រប់គ្រងនាំចេញ GDCE ឬនៅច្រកចេញ។
ចំណុចសំខាន់មួយទៀត អ្នកនាំចេញត្រូវតែមានលិខិតបញ្ជាក់ប្រភពដើមទំនិញ ដែលជាឯកសារសំខាន់ប្រើក្នុងពាណិជ្ជកម្មអន្តរជាតិ ដើម្បីបញ្ជាក់ថាទំនិញដែលផលិតនៅក្នុងប្រទេសកម្ពុជាជាកន្លែងត្រូវបាននាំចេញ។ សម្រាប់លិខិតនេះ អ្នកនាំចេញទៅស្នើសុំពីក្រសួងពាណិជ្ជកម្ម។ សម្រាប់លិខិតបញ្ជាក់ប្រភពដើមទំនិញដែលមានសុពលភាព គឺត្រូវតែចុះហត្ថលេខាដោយអ្នកនាំចេញនិងក្រសួងពាណិជ្ជកម្ម។

ជំហានទី៤- ការដឹកជញ្ជូនផ្លែស្វាយ និងការទូទាត់ប្រាក់

ផលិតផលដែលមានគោលដៅសម្រាប់ទីផ្សារនាំចេញ ទាមទារឱ្យប្រអបវេចខ្ចប់ដែលមានភាពរឹង។ហើយផលិតផលដែលត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាសតម្រូវឱ្យមានការវេចខ្ចប់ ទំហំកញ្ចប់ និងអ៊ីសូឡង់ពិសេស។ សម្បកវេចខ្ចប់ត្រូវតែបង្ហាញ និងផ្តល់ព័ត៌មានដែលមានប្រយោជន៍អំពីផលិតផល។ ជាទីទៅព័ត៌មានដែលត្រូវផ្តល់ មានដូចជា ឈ្មោះផលិតផល យីហោ ទំហំ ចំណាត់ថ្នាក់ ពូជ ទម្ងន់ ចំនួនឯកតា អ្នកដាំដុះ អ្នកដាំជញ្ជូន និងប្រទេសជាអ្នកផលិត។
​បច្ចុប្បន្ននេះ ផ្លូវដឹកជញ្ជូនដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិននៅមានកម្រិត ប្រទេសកម្ពុជាមិនមានព្រំដែនជាប់ជាមួយប្រទេសចិនទេ ហើយជាលទ្ធផលប្រទេសកម្ពុជាត្រូវពឹងផ្អែកលើកំពង់ផែទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លែឈើរបស់ខ្លួនទៅកាន់ប្រទេសចិន។ ​
ផ្លូវសំខាន់ៗនៃការដឹកជញ្ជូនផ្លូវការចំនួន៤ សម្រាប់ការដឹកជញ្ជូនផ្លែស្វាយស្រស់ទៅប្រទេសចិនមានដូចជា ផ្លូវគោក ផ្លូវសមុទ្រ ផ្លូវទន្លេ និងផ្លូវអាកាស។ តម្លៃសម្រាប់ការដឹកជញ្ជូនតាមរយៈផ្លូវទាំង៤នេះមានភាពខុសគ្នាច្រើន។ ​
​ជម្រើសដឹកជញ្ជូន និងផ្លូវចំនួនបួនមានដូចខាងក្រោម៖
​តាមផ្លូវគោក៖ ពីច្រកព្រំដែនកម្ពុជាទៅច្រកព្រំដែន

វៀតណាម៖ ​​ពីច្រកបាវិតកម្ពុជាទៅច្រកម៉ុកបាយ​ប្រទេសវៀតណាម ​, ពីច្រកត្រពាំងផ្លុងកម្ពុជាទៅច្រកហ្សាមាត​ ប្រទេសវៀតណាម ​, ពីច្រក ត្រពាំងស្រែកម្ពុជាទៅច្រកហាវលូ ​ប្រទេសវៀតណាម។ ផ្លែឈើទាំងនេះនឹងដឹកជញ្ជូនពីប្រទេស វៀតណាមទៅកាន់ក្រុងពីងសៀង (Pingxiang) បន្ទាប់មកទៅកាន់ទីផ្សារធំៗនៅប្រទេសចិន។ ផ្លូវតូចៗផ្សេង ទៀតរួមមាន៖ ពីច្រកអូយ៉ាដាវកម្ពុជាទៅឡឺត្រាញ់​ ប្រទេសវៀតណាម ហើយបន្ទាប់មកឆ្ពោះទៅ កំពង់ផែនានាក្នុងប្រទេសចិន។

​តាមទន្លេ៖ ពីភ្នំពេញទៅហូជីមិញ។ ចំពោះការផ្ទេរពីទីក្រុងហូជីមិញមានផ្លូវដឹកជញ្ជូនជាច្រើនទៅប្រទេសចិន។ បច្ចុប្បន្នកំពង់ផែធំៗពីរនៅប្រទេសចិន ដែលទទួលការនាំចូលផ្លែស្វាយ គឺកំពង់ផែសៀងហៃ (Shanghai) និង កំពង់ផែដាលៀន (Dalian)។

សេវាដឹកជញ្ជូនតាមសមុទ្រ៖ ពីភ្នំពេញ-ព្រះសីហនុ-ក្រុងសៀងហៃ។ បច្ចុប្បន្នផ្លូវនេះត្រូវចំណាយពេល ១៤ថ្ងៃ ហើយតម្រូវឱ្យឈប់នៅកំពង់ផែមួយផ្សេងទៀតនៅតាមផ្លូវ។
សេវាដឹកជញ្ជូនតាមផ្លូវអាកាស៖ ​ បច្ចុប្បន្ន នេះមិនមានការដឹកជញ្ជូនតាមផ្លូវអាកាសទេ។ នៅពេលអនាគត ការនាំចេញស្វាយអាចត្រូវបានដឹកបញ្ជូនតាម អាកាសយានដ្ឋានសំខាន់ៗ ដែលពួកគេនឹងត្រូវដឹកបញ្ជូនទៅដូចជាក្រុងសៀងហៃ ក្រុងជាំងស៊ូ (Zhengzhou) និងក្រុងគួងចូវ (Guangzhou)​។

សូមជម្រាបផងដែរថា បច្ចុប្បន្នផ្ទៃដីសរុប សម្រាប់ចម្ការស្វាយនៅកម្ពុជាមានលើសពី ១២៤.៣ ពាន់ហិកតា។ បរិមាណផលិតកម្មប្រចាំឆ្នាំឈានដល់ ១.៤៤ លាន តោន។ ចម្ការដែលអគ្គរដ្ឋបាលគយ​របស់ចិន​ ទទួលស្គាល់ជាផ្លូវការ​​ចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ក្នុងនោះរោងចក្រធ្វើប្រព្រឹត្តកម្មកម្ចាត់ពងរុយចោះផ្លែស្វាយ ដោយប្រើចំហាយទឹកក្តៅមានចំនួន០២ និងទឹកក្តៅចំនួន០៣ ផ្នែកស្វាយស្ងួត ក៏កំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយមានកន្លែងកែច្នៃថ្មីៗកំពុងត្រូវបានបង្កើតឡើង​៕

អត្ថបទដែលជាប់ទាក់ទង