ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន២០០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ

ភ្នំពេញ៖ លោក កែ សួន សុភាព ប្រធាន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. រួមជាមួយក្រុមការងាអភិវឌ្ឍយុវជនខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ មកពីសង្កាត់ចំនួន៤ មានសង្កាត់ព្រះពន្លា,កំពង់ស្វាយ,អូរអំបិល និងសង្កាត់ទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ នារសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនេះលោក កែ សួន សុភាព ប្រធាន ស.ស.យ.ក ខេត្ត ក៏បានពាំនាំនូវពាក្យផ្ដាំផ្ញើររបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. សូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាព ដោយទទួលទានទឹកដាំឆ្អិនល្អ បរិភោគអាហារឱ្យបានត្រឹមត្រូវ និងរក្សាអនាម័យឱ្យខ្ជាប់ខ្ជួន។ ពិសេសត្រូវមានការប្រុងប្រយត្ន័ខ្ពស់ និងមើលថែក្មេងតូចៗឱ្យបានល្អ ដើម្បីជៀសវាងពីជម្ងឺ និងគ្រោះថ្នាក់ផ្សេងៗ។
ជាមួយគ្នានោះអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ក៏ដូចជាប្រជាពលរដ្ឋ ក៏ថ្លែងអំណរអរគុណដល់មហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យដែលបានយកចិត្តទុកដាក់ និងគិតគូចំពោះពួកគាត់ដែលជួបទុក្ខលំបាកនាពេលនេះ។ជាពិសេស ដើម្បីជួយសម្រួលដល់ជីវភាពក្នុងគ្រាលំបាក ទម្រាំតែទឹកសម្រកទៅវិញ ។
ទន្ទឹមនឹងនោះលោក កែ សួន សុភាព និងលោកស្រី ព្រហ្ម រដ្ឋា ក៏នាំយកអំណោយរួមមានគ្រឿងឧបភោគ-បរិភោគ និងថ្នាំសង្កូវ ចែកជូនពុកម៉ែ ពូមីង បងប្អូន ចំនួន២០០គ្រួសារក្នុង១គ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម,ទទឹកត្រី,ទឹក សស៊ីអ៉ីវ,មី,តត្រីខ,បីចេង ,អអំបិល,សស្ករសរ និងទឹកសុទ្ធ៕
