**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ទទួលបានអំណោយដ៏ថ្លៃថ្លា ពីសម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ភ្នំពេញ៖ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងប្រគល់ សម្ភារៈគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ២តោន, មី ៥០កេស(តូច), ត្រីខ ១០កេស, រួមនឹងថវិកាចំនួន ៥,០០០,០០០ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់កងពលថ្មើរជើងលេខ ៤២។

ឧត្តមសេនីយ៍ត្រី សុឹម សុខា មេបញ្ជាការរង កងពលថ្មើរជើងលេខ ៤២ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្ដមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ មានមតិស្វាគមន៍ ដល់អង្គពិធី បានប្ដេជ្ញាប្រកាន់ខ្ជាប់តួនាទីភារកិច្ចជាកងយោធពលខេមរភូមិន្ទ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះហាក្សត្រ ការពាររដ្ឋ​ធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពាររាជរដ្ឋាភិបាល និងប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយក្នុងក្របខ័ណ្ឌនៃ 《យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១》របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងបានបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ជាច្រើនដល់អង្គភាព ដើម្បីបម្រើការងារប្រយុទ្ធ និងជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ។

មតិសំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះ នាយ-ពលទាហាន ទាំងអស់ដោយក្តីនឹករលឹក តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនកងទ័ពជាប់ជាប្រចាំ និងបានផ្ដាំផ្ញើជាចុងក្រោយដល់ នាយ-ពលទាហាន ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន ។

ជំនួសមុខឲ្យ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំង កងពលតូចថ្មើរជើងលេខ ៤២ ឧត្តមសេនីយ៍ត្រី សុឹម សុខា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែឧបត្ថម្ភ ឧបករណ៍ និងសម្ភារៈប្រើប្រាស់ ដល់ កងពលតូចថ្មើរជើងលេខ ៤២ និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារៈទាំងអស់ឲ្យចំគោលដៅ ដើម្បីប្រយោជន៍ជាតិមាតុភូមិ ។

អត្ថបទដែលជាប់ទាក់ទង