គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៨នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានកើតឡើងចំនួន ៨លើក (យប់៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៤នាក់ (ស្រី២នាក់), រងរបួសសរុប ៨នាក់ (ស្រី២នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី០នាក់) រងរបួសស្រាល៤នាក់ (ស្រី២នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់) , មិនគោរពសិទ្ធិ ០លើក (ស្លាប់០នាក់), ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់), ស្រវឹង ១លើក (ស្លាប់០នាក់)៕
