**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ អាជ្ញាធរទន្លេសាប

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង​ជា​ប្រធាន​​​អាជ្ញាធរទន្លេសាប​ ​​នា​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣​ បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំ​​ពិភាក្សាពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត​ឆ្នាំ២០២៣ ដោយ​មាន​ការចូលរួមពីឯកឧត្តម លោក​ លោកស្រី អនុប្រធានអាជ្ញាធរទន្លេសាប អគ្គលេខា​ធិការ​ អគ្គលេខាធិការរង ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស​​ នៃនាយកដ្ឋានចំណុះ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេ​សាបទាំងអស់។

ឯកឧត្តម​ សរ គឹមសាន្ត អគ្គលេខាធិការ​ អាជ្ញាធរទន្លេសាបបានធ្វើសេចក្តីរាយការណ៍សង្ខេបជូនអង្គប្រជុំ និងបានឱ្យដឹងថា​ អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាបមាននាយកដ្ឋានចំនួន ០៤​ ៖​ ​ទី១)​នាយកដ្ឋាន​​រដ្ឋបាល ផែនការ និងសហប្រតិបត្តិការ​ ​ទី២)​នាយកដ្ឋានធនធានធម្មជាតិ​ ​ទី៣)​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើអាជីវកម្ម និងអភិរក្ស ទី៤)​នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ជាសេនាធិកា​រសម្រាប់ការងារ​គ្រប់​គ្រង អភិរក្ស និង​អភិវឌ្ឍន៍តំបន់ទន្លេសាបប្រកបដោយចីរភាព។

ក្នុងឱកាសនោះ​​ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង​ប្រែង ក្រោមកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ និងសមិទ្ធផលដែលអាជ្ញាធរទន្លេសាបបានបំពេញនា​ពេល​​​​កន្លង​មក ស្របតាមយុទ្ធសាស្ត្រចតុកោណ​ ដំណាក់កាលទី៤ និង​​យុទ្ធសាស្ត្រ​​​បញ្ចកោណ ដំណាក់កាលទី១ នៃ​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា​ ក្រោមការដឹកនាំ​ដ៏​ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរទន្លេសាប​ បានមានប្រសាសន៍រម្លឹក​អំពីបេសកកម្មស្នូល​របស់​អាជ្ញា​ធរ​ទន្លេសាប និងបានបញ្ជាក់ថា អាជ្ញាធរទន្លេសាប ជាអង្គភាពថ្នាក់​ជាតិដែលមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបឱ្យមានប្រសិទ្ធភាព ដើម្បីធានា​បាន​​​នូវផលប្រយោជន៍ប្រកបដោយនិរន្តរភាព។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបបន្ត​យក​ចិត្តទុកដាក់អនុវត្តការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដើម្បីនាំមកនូវជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនស្ថាប័ន ក៏ដូចជារាជរដ្ឋាភិបាល និងប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យពិនិត្យ​ឡើង​វិញ​នូវការបំពេញ​តួនាទី​ភារកិច្ចនាពេលកន្លងមក និង​​ឆ្លុះ​បញ្ចាំង​នូវចំណុចខ្លាំងនិងចំណុចខ្សោយក៏ដូចជាបញ្ហាប្រឈមចំពោះមុខ ដើម្បី​រួមគ្នាគិតរួមគ្នា​ដោះស្រាយ​ឱ្យ​បាន​ទាន់ពេលវេលា ធ្វើយ៉ាងណា​ឱ្យការអនុវត្តផែនការសកម្មភាព​ឆ្នាំ២០២៣​ បាន​ជោគជ័យ។

គួរបញ្ជាក់ថា អាជ្ញាធរទន្លេសាបដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៩​ គឺជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានអាណត្តិការងារ ក្នុងការសម្របសម្រួលដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប។​ជាមួយដំណើការអនុវត្តការងារ​ អាជ្ញាធរទន្លេសាបក៏មានសមាសភាព​ជាក់ស្តែងមកពី​បណ្តាក្រសួងស្ថាប័ន​ចំនួន២៣ និងខេត្តជាប់បឹង​ទន្លេសាបចំនួន ៨ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង