**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១២ ឯកឧត្តមកិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង រៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់បុពការីជន នៅវត្តតុំ ក្រុងដូនកែវ

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី១២ នៅវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមកិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បុត្រាបុត្រី ព្រមទាំងក្រុមប្រឹក្សាញាតិ បានរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់បុពការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ឯកឧត្តមកិត្តិបណ្ឌិត ហុីង ប៊ុនហៀង បានបន្តថា សុខសន្តិភាពកើតមានក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងគង់វង្សជារៀងរហូត។ មានសុខសន្តិភាពទើបមានអ្វីៗទាំងអស់ ហើយសូមបងប្អូនប្រជាពលរដ្ឋខិតខំបង្កបង្កើនផល និងធ្វើការរកស៊ីទទួលទាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណការមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទានសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្ធការីជន ញាតិសន្ដាន ដែលបានចែកឋានរំលាយកូន្ធ ហើយបានទៅកាន់សុគតិភពកុំបីឃ្លានឃ្លាឡើយ។

ក្នុងឱកាសនោះ ឯកឧត្តមគតិបណ្ឌិត ហុីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានប្រគេនសម្ភារៈ និងបច្ច័យចំនួន៧វត្ត រួមមាន៖ អង្ករ ២០០គីឡូក្រាម, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, មី ១០កេសតូច, ត្រីខ ២កេសធំ, ទឹកដោះគោ ១កេសធំ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ប៊ីចេង ២គីឡូក្រាម និងបច្ច័យមួយចំនួនទៀត។

បន្ទាប់មក ឯកឧត្តម ហុីង ប៊ុនហៀង និង លោកជំទាវ ប៉ែន ចនី្ន ព្រមទាំងក្រុមគ្រសារញាតិមិត្ត បានអញ្ជើញរៀបចំពិធីបង្សុកូល សូត្រមន្តរាប់បាត ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុពការីជន មាន៖ មហាឧបាសក ហ៊ីង ហ៊ឹន, មហាឧបាសិកា តាត់ ឡឹង, មហាឧបាសក នូវ វ៉ូ និងព្រឹទ្ធមហាឧបាសិកា សុខ ជុំ ព្រមទាំងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសុំឲ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពជារៀងរហូត ៕

អត្ថបទដែលជាប់ទាក់ទង