យុវតីម្នាក់ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន នៅចំណុចគល់ស្ពានស្ទឹងសែន

ភ្នំពេញ៖ នៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ មានករណីយុវតីម្នាក់ដែលគេស្គាល់ថាជា សិស្សថ្នាក់ទី៩ នៃវិទ្យាល័យកំពង់ធំ មានអាស័យដ្ឋានបច្ចុប្បន្ននៅក្រោយវត្តកំពង់ធំ ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានលោតទឹកសម្លាប់ខ្លួន នៅត្រង់ចំណុចគល់ស្ពានស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
បច្ចុប្បន្នសពយុវតីរងគ្រោះមិនទាន់រកឃើញនោះទេ មូលហេតុនៃការសម្លាប់ខ្លួននៅមិនទាន់មានការបញ្ជាក់ពីក្រុមគ្រួសារសពនៅឡើយទេ៕
