**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឧត្តមសេនីយ៍ឯក លន់ សុផាត ទទួលជួបប្រតិភូបញ្ជាការដ្ឋានតម្រួតចល័ត នៃក្រសួងនគរបាលវៀតណាម ដើម្បីផ្លាស់ប្តូរដកពិសោធន៍ការងារ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានទទួលជួបប្រតិភូបញ្ជាការដ្ឋានតម្រួតចល័ត នៃក្រសួងនគរបាលវៀតណាម ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ ឡេ វ៉ាន់ហា មេបញ្ជាការរង នៃបញ្ជាការដ្ឋានតម្រួតចល័ត ដែលមកបំពេញទស្សនៈកិច្ច ដើម្បីផ្លាស់ប្តូរដកពិសោធន៍ការងារ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជាមួយនាយកដ្ឋាននគរបាលការពារ ,អង្គភាពអន្តរាគមន៍ពិសេស និងអង្គភាពតម្រួតបទបញ្ជា នៅនាយកដ្ឋានអង្គរក្ស។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានជម្រាបជូនដល់ភាគីវៀតណាម អំពីតួនាទីភារកិច្ចរបស់ នាយកដ្ឋាន-អង្គភាពទាំង៣ បានសហការគ្នាចូលរួមកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ជាពិសេសក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងការចូលរួមកិច្ចការពារទាំងមុន និងក្រោយពេលបោះឆ្នោត ដែលអង្គភាពទាំង៣ រួមសហការការពារសន្តិសុខ សុវត្ថិភាព ទទួលបានជោគជ័យ ជូនរាជរដ្ឋាភិបាល។

ក្នុងជំនួបនេះដែរ លោកឧត្តមសេនីយ៍ ឡេ វ៉ាន់ហា មេបញ្ជាការរង នៃបញ្ជាការដ្ឋានតម្រួតចល័ត បានផ្ដល់នូវបទពិសោធន៍នានា ដែលឆ្លងតាមរយៈនៃការអនុវត្តកន្លងមកដែលទទួលបានជោគជ័យ ជូនចំពោះកងកម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសិក្សា និងអនុវត្ត។ លោកឧត្តមសេនីយ៍ បានបន្តថា ខាងភាគីវៀតណាម សន្យា និងជួយទ្រទ្រង់បណ្ដុះបណ្ដាលបំប៉នជំនាញដល់កងកម្លាំង នៃនាយកដ្ឋាននគរបាលការពារ, អង្គភាពអន្តរាគមន៍ពិសេស និងអង្គភាពតម្រួតបទបញ្ជា តាមត្រូវការចាំបាច់។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា មន្រី្តនគរបាលកម្ពុជាទាំងអស់ ក៏កំពុងទទួលបានការបណ្តុះបណ្តាលជំនាញជាបន្តបន្ទាប់ដោយអនុវត្តទៅតាមគោលនយោបាយកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសកំណែទម្រង់លើវិស័យកងកម្លាំងប្រដាប់អាវុធ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលឯកឧត្តមអភិសន្តិបណ្ឌិត បានកំពុងដាក់ផែនការ ដើម្បីពង្រឹងសមត្ថភាព កែទម្រង់កងកម្លាំងនគរបាលជាតិគ្រប់ជំនាញ ចំណុះក្រសួងមហាផ្ទៃទាំងមូល។

ទន្ទឹមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះការលើកឡើងសំណើ និងការអញ្ជើញរបស់ភាគីវៀតណាម ហើយនឹងនាំយកសំណើរបស់ភាគីវៀតណាម ជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការអញ្ជើញទៅទស្សនកិច្ចនៅប្រទេសវៀណាម ដើម្បីផ្លាស់ប្តូរដកពិសោធន៍ក្នុងកិច្ចការការពារ សន្តិសុខ សុវត្ថិភាព និងកិច្ចប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសនាពេលកន្លងមកនេះ ៕

អត្ថបទដែលជាប់ទាក់ទង