**សវនាការជម្រះក្តីរបស់ចិន Evergrande នៅតុលាការហុងកុងត្រូវបានពន្យារពេលដល់ថ្ងៃទី ២៩ ខែមករា**នាវាពាណិជ្ជកម្មជាច្រើនបានវាយប្រហារនៅសមុទ្រក្រហម**អ៊ីស្រាអែល​ ថាកម្លាំង​ជើង​គោក​ធ្វើ​ប្រតិបត្តិការ​នៅ​ទូទាំង​តំបន់​ហ្គាហ្សា​ស្ទ្រីប**វៀតណាម​នឹង​ស៊ើបអង្កេត​លើ​ដំណោះស្រាយ​កំណើន​ឥណទាន​របស់​ធនាគារ​កណ្តាល​របស់​ខ្លួន**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋចំណាយថវិកាជាង ១ពាន់លានដុល្លារ សម្រាប់ជនងាយរងគ្រោះប្រមាណ ១,៥លានគ្រួសារ**ប្រធាន WTO បញ្ជាក់ថា ពាណិជ្ជកម្មត្រូវតែផ្លាស់ប្តូររបៀបវារៈនៃការផ្លាស់ប្តូរអាកាសធាតុសកល**លោក Macron លើកឡើងថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងចំណាយរយៈពេល ១០ ឆ្នាំ**អង្គការណាតូ៖ យើងគួរតែត្រៀមខ្លួនសម្រាប់ ព័ត៌មានអាក្រក់ ពីអ៊ុយក្រែន**មនុស្ស​ម្នាក់​បានស្លាប់ និង ១១ នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹក​ជំនន់​ នៅ​ជុំវិញ​បឹង Toba ប្រទេស​ឥណ្ឌូនេស៊ី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានខិតខំកែលំអរជីវភាពរស់នៅ និងធានាកាត់ប្ថយភាពក្រីក្ររបស់ជនមានពិការភាព**រដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា**«វិទ្យាសាស្ត្រដឹកនាំអនាគត» ៖ ប្រទេសចិនចែករំលែកបទពិសោធអភិវឌ្ឍន៍តាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកពីមហាវិនាសកម្មកើតឡើងដោយសង្គ្រាម និងរបប ប៉ុល ពត ដែលបន្សល់ទុកនូវផលវិបាកជាច្រើន**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្សចិន**ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តនិងផ្ដល់ឱកាសកាន់តែច្រើនដល់ជនពិការភាពបានចូលបម្រើការងារជាមន្រ្តីរាជការ**ការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន នៅបុណ្យសមុទ្រជុំទី១០ ទទួលបានការចាប់អារម្មណ៍គាំទ្រពីថ្នាក់ដឹកនាំ និងសាធារណជន**សម្តេចធិបតី ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ**ប្រមុខរាជរដ្ឋាភិបាល៖ ការប្រារព្ធទិវាជនមានពិការភាពនេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា**យោធភូមិភាគទី៤ បើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូង ជូនដល់គ្រួសារយោធិនពលី មរណៈ បង្កស្លាប់ បាត់បង់ ពិការ និងសោធននិវត្តន៍**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានការពិការភាពនេះ គឺដើម្បីរំលឹកពីមហាវិនាសកម្មដែលកើតឡើងដោយសារសង្រ្គាម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុក ចែកចាយ និងជួញដូរគ្រឿងញៀន នៅភ្នំពេញ


ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០០ និង៣០ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានចុះបង្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១កន្លែងនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ១-ឈ្មោះ ជ័យ ឆៃយ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។ ២-ឈ្មោះ ចាន់ លីម៉ឹង អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធនីភ្នំពេញ។

វត្ថុតាងចាប់យក៖ កញ្ចប់សង្ស័យជាសារធាតុញៀនចំនួន ២០កញ្ចប់(កញ្ចប់ពណ៌ក្រហមចំនួន១៧កញ្ចប់ និងកញ្ចប់ពណ៌ផ្កាឈូកចំនួន ០៣កញ្ចប់)។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងវត្ថុតាងខាងលើរួច ដោយទទួលបានការអនុញ្ញាតពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ០៤ និង ០៥នាទី នៅថ្ងៃខែឆ្នាំដដែល កម្លាំងយើងបានបន្តចុះត្រួតពិនិត្យឆែកឆេរនៅចំណុចផ្ទះ លេខ៧៩ ផ្លូវ០៤ B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ រកឃើញ កញ្ចប់សង្ស័យជាសារធាតុញៀនចំនួន០៦ កញ្ចប់ផ្សេងទៀតរួមមាន:
១-កញ្ចប់Ferrariរូបសេះពណ៍ក្រហមចំនួន០២កញ្ចប់
២-កញ្ចប់Lamborghiniរូបគោចំនួន០២កញ្ចប់។
៣-កញ្ចប់Rolls-Royeពណ៌ខ្មៅចំនួន០១កញ្ចប់។
៤-កញ្ចប់ពណ៌ផ្កាឈូកចំនួន០១កញ្ចប់។

ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ០៤ B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោរាជធានីភ្នំពេញ។
-លទ្ធផលតេស្តទឹកនោម វិជ្ជមាន (មានសារធាតុញៀន)។
-លទ្ធផលតេស្តស្វែងរកជំងឺ COVID-19 អវិជ្ជមាន(គ្មានជំងឺកូវីត១៩)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង