មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហការជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចុះផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក នៅតាមសាលារៀន
ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក សួស សុផល អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីមន្ទីរបរិស្ថាន សហការជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចុះផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ក្រោមប្រធានបទ”ថ្ងៃនេះខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ”នៅសាលារៀនចំនួន ២ទីតាំង។
ដែលទីតាំងទាំងពីនោះមានដូចខាងក្រោម៖
១.សាលាបឋមសិក្សា និងអនុវិទ្យាល័យម្រុំត្បូង ស្ថិតនៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សមាសភាពចូលរួម លោក អ្នកគ្រូ ៤៤នាក់ (ស្រី២៦នាក់) និងសិស្សានុសិស្ស ៨០៩នាក់ ( ស្រី៣៦៧នាក់)។
២.បឋមសិក្សាសន្តិភាព ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោកគ្រូ អ្នកគ្រូ ២៣នាក់ (ស្រី ១៥នាក់) និងសិស្សានុសិស្ស ៦៨៨នាក់ (ស្រី៣១៨នាក់)៕