ព្រឹកនេះ! ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយទូតជប៉ុនប្រចាំកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្ដីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន »
ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកិច្ចពិភាក្សាតុមូលស្ដីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន » ស្របពេលទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន មានរយៈពេល ៧០ឆ្នាំមកហើយ ។
កិច្ចពិភាក្សាតុមូលនេះនឹងធ្វើឡើងនៅសណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON Riverside Hotel ) ស្ថិតនៅមាត់ទន្លេ កែងស្ពាន ព្រះមុនីវង្ស មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នេះ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមទៀត អំពីតួនាទីរបស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ៕