**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

នាយករដ្ឋមន្ត្រីថ្មីកម្ពុជា ចោទសួរទៅក្រុមប្រឆាំង យល់យ៉ាងណានៅពេលអាមេរិកផ្ដល់ជំនួយអភិវឌ្ឍន៍ ១៨លានដុល្លារដល់កម្ពុជាវិញ?

ភ្នំពេញ៖ ជំនួយអភិវឌ្ឍន៍ដែលរដ្ឋាភិបាលអាមេរិក បានកាត់ពីប្រទេសកម្ពុជា ចំនួន១៨លានដុល្លារអាមេរិក ក្រោយការបោះឆ្នោតសកលនាពេលកន្លងទៅនោះ, នៅពេលនេះ ត្រូវបានរដ្ឋាភិបាលអាមេរិកផ្ដល់ជំនួយទាំងអស់នោះត្រឡប់មកវិញហើយ ក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្តីទី របស់សហរដ្ឋអាមេរិក។

ក្រោយទទួលបានជំនួយទាំងមិនទាន់បានស្នើសុំផងនោះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំងដែលស្រែកក្ដែងៗថា រដ្ឋាភិបាលអាមេរិកកាត់ជំនួយនេះ ដោយសារកម្ពុជារៀបចំការបោះឆ្នោតមិនត្រូវ តើយល់យ៉ាងណាដែរនៅពេលអាមេរិកផ្ដល់ជំនួយទាំងអស់នោះត្រឡប់មកប្រទេសកម្ពុជាវិញបែបនេះ? សម្ដេចចំអកទៀតថា គួរតែកាត់យល់ដោយសាមញ្ញទៅ។

សំណួរបែបចំអករបស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយឆន្ទៈប្រជាពលរដ្ឋ ជាង៨៤ភាគរយនោះ បានដាក់ចេញក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានអ្នកខ្លះថា ក្រោយបោះឆ្នោត ហើយបោះឆ្នោតមានបញ្ហាគាត់កាត់ជំនួយ១៨លានដុល្លារ ជួបម្សិលមិញគាត់ឥលូវមិចបាច់កម្ពុជាសុំទេ គឺអាមេរិកឲ្យវិញនូវជំនួយនេះ។ ឥលូវសួរថា តើជាសារនយោបាយយ៉ាងមិច អ្នកដែលរិះគន់រៀបរាប់ទៅ កាត់យល់ទៅ បើអាមេរិកផ្ដល់ជំនួយត្រឡប់មកវិញ នៅពេលដំបូងគេផ្អាកដោយសារ គេថាការបោះឆ្នោតមានបញ្ហាមួយចំនួន ប៉ុន្ដែឥលូវគេផ្ដល់ឲ្យមកវិញដើម្បីធ្វើកិច្ចការងារបន្ដទៀត ពង្រឹងទំនាក់ទំនងទៀត។ គួរតែកាត់យល់ហើយ តើទំនាក់ទំនងកម្ពុជា-អាមេរិកយ៉ាងមិច?»។

ក្រៅពីចំអករឿងជំនួយនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងទាំងអស់សំណើចនូវពាក្យដែលវិទ្យុមួយចំនួនថា លោកស្រីអនុរដ្ឋមន្ដ្រីការបរទេសស្ដីទី របស់សហរដ្ឋអាមេរិក ហៅនាយករដ្ឋមន្ដ្រីកម្ពុជាទៅសួរចម្លើយ ផ្ទុយទៅវិញសម្ដេចថា ជំនួបនោះបានពិភាក្សាគ្នាយ៉ាងច្រើន ដោយក្នុងគោលគំនិតធំ គឺចង់រកវិធីដើម្បីពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ លទ្ធផលជំនួយសម្ដេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំបានជួបជាមួយលោកជំទាវអនុរដ្ឋមន្ដ្រីស្ដីទីក្រសួងការបរទេស មានវិទ្យុមួយចំនួនថា អាមេរិកហៅ ហ៊ុន ម៉ាណែត មកសួរចម្លើយ។ ខ្ញុំថាខ្ញុំមកប្រជុំ UN មានអ្នកណាហៅនាយករដ្ឋមន្ដ្រីនៃប្រទេសអធិបតេយ្យមួយ មកសួរចម្លើយយ៉ាងមិច? មានកិច្ចការច្រើនដែលយើងពិភាក្សា ក្នុងនោះគោលគំនិតធំ គឺចង់រកវិធីដើម្បីពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក»។

គួរជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិរបស់កម្ពុជា ដែលចេញផ្សាយបានបញ្ជាក់ដែរថា ក្នុងជំនួបនោះ សហរដ្ឋអាមេរិក ប្រកាសធ្វើការជិតស្និទ្ធជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និង​អាមេ​រិក។ បន្ថែមពីលើនោះ សហរដ្ឋអាមេរិក ក៏បានប្រកាសបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍នៅ​កម្ពុជា​ឡើងវិញផងដែរ។

ក្នុងជំនួបនោះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​សម្ដេច​ធិបតី ដែលបានអញ្ជើញ​មក​ទីក្រុងញូវយ៉ក ចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត​អង្គការសហប្រជាជាតិលើកទី៧៨។ លោកស្រី ក៏បាន​អបអរសាទរចំពោះការជ្រើសតាំងសម្តេចធិបតី ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាល​ទី៧ នៃរដ្ឋសភាផងដែរ។

លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក ស្វាគមន៍ឱកាស ពង្រីក​កិច្ច​សហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក តាមរយៈការធ្វើការជិតស្និទ្ធជាមួយសម្តេចធិបតី និងចង់ឃើញសម្តេចធិបតី ក៏ដូចប្រទេសកម្ពុជា​ទាំងមូលទទួលបានជោគជ័យ។ កិច្ចពិភាក្សានោះ បានផ្ដោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត ៕

អត្ថបទដែលជាប់ទាក់ទង