**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង

ទេសចរ ១ពាន់នាក់ ចូលទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃ២១ កញ្ញា

ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមទាំងអ្នកជំនាញថតរូប និងប្រជាពលរដ្ឋយ៉ាងហោចជាង ១ពាន់នាក់ បានចូលទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលយើងហៅថា សមរាត្រី ឬ Angkor Exuinox នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា មានភ្ញៀវទេសចរប្រមាណ១ពាននាក់លើសបន្តិចបន្តួច គឺបានចូលរួមទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត។ លោកថា ដោយសារមេឃមិនសូវស្រឡះ មានពពកក្រាស់ដាបជើងមេឃ ក្រោយមកក៏មានភ្លៀងរលឹមទៀត ដូច្នេះធ្វើឱ្យការទស្សនារបស់ភ្ញៀវទេសចរមិនបានយូរ។ តែយ៉ាងណា លោកប្រធានមន្ទីរទេសចរណ៍សង្ឃឹមថា ថ្ងៃស្អែក ឬខាងស្អែក នឹងអាចមើលឃើញព្រឹត្តិការណ៍សមរាត្រីនេះទៀត ប្រសិនបើមិនមានភ្លៀងនៅពេលយប់។

លោក កែម មុនីរ័ត្ន (ហៅ VDJ LEO) ជាអ្នកជំនាញថតរូប (Photographer) បានបញ្ជាក់ថា លោករួមជាមួយអ្នកជំនាញថតរូបផ្សេងទៀតក៏ថតរូបភាពបានមួយចំនួនផងដែរ ពោលគឺព្រះអាទិត្យពិតជារះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្តប្រាកដមែន។

លោក កែម មុនីរ័ត្ន បានធ្វើដំណើរពីរាជធានីភ្នំពេញទាំងយប់ ហើយបានទៅដល់ប្រាសាទអង្គរនៅម៉ោង៤ទៀបភ្លឺ ដើម្បីរង់ចាំផ្ដិតយករូបភាពព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនេះ។ លោក LEO ក៏នៅតែរង់ចាំថតរូបភាពនេះនៅថ្ងៃស្អែក និងថ្ងៃខាងស្អែកបន្តទៀត ដើម្បីជួយផ្សព្វផ្សាយពីទស្សនីយភាពដ៏អច្ឆរិយភាពនេះទៅកាន់សាធារណជន និងភ្ញៀវបរទេសជាដើម។

គួរជម្រាបថា សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ ម៉្យាងវិញទៀត សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ហើយក្រៅពីនេះខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ។

លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានពន្យល់ថា ព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះមិនមែនជារឿងចៃដន្យនោះទេ តែជាព្រះរាជតម្រិះគិតគូររៀបចំទុកជាមុនរបស់ព្រះមហាក្សត្រ ព្រះបាទសូរ្យវម៌្មទី២ (១១១៣-១១៥០) និងព្រាហ្មទិវាករបណ្ឌិត ដែលជាព្រះរាជបុរោហិតរបស់ព្រះរាជា។

ការរៀបចំប្លង់ស្ថាបត្យកម្មនេះ គឺមានទំនាក់ទំនងជាមួយវិជ្ជាតារាសាស្រ្តរបស់អ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត ឬព្រះបរមវិស្ណុលោកនេះ។ បុព្វបុរសខ្មែរបានរៀបចំប្លង់អង្គរវត្តតំណាងឱ្យរូបភាពបង្រួមចក្រវាទ្ប ដូចជា ការរៀបចំឱ្យមានមហាសមុទ្រនិងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាទ្ប និងភ្នំព្រះសុមេរុនៅចំកណ្តាល ខណៈភ្នំព្រះសុមេរុដែលតំណាងដោយប្រាង្គកណ្ដាលប្រាសាទអង្គវត្តនេះ គឺតែងមានព្រះអាទិត្យនិងព្រះចន្ទធ្វើដំណើរគោចរជុំវិញ ដូច្នេះហើយទើបបង្កើតឱ្យមានថ្ងៃរះឡើងចំកំពូលកណ្ដាល២ដងក្នុងមួយឆ្នាំបែបនេះ ពោលគឺស្របទៅនឹងដំណើរវិវត្តរបស់ចក្រវាឡ ៕

អត្ថបទដែលជាប់ទាក់ទង