ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម “មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” នៅទីក្រុងញូយ៉ក

ភ្នំពេញ៖ នាព្រឹកស្អែក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។
