**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់

សហព័ន្ធសហជីពនៃសាធារណរដ្ឋប្រជាមានិតឡាវ ប្តេជ្ញាគាំទ្រកម្ពុជាក្នុងការអនុវត្តគោលនយោបាយលើវិស័យការងារនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ សហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ (LFTU) បានប្តេជ្ញាគាំទ្រកម្ពុជា នៅលើឆាកអន្តរជាតិក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងារ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីសហជីពនៃប្រទេសទាំងពីរ ដើម្បីការពារនូវសិទ្ធិនិងផ្តល់នូវផលប្រយោជន៍ជាអតិបរមាជូនកម្មករនិយោជិតកម្ពុជា និងឡាវ។

ការគាំទ្រនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមដោយលោកស្រី អាលី វង្សណូប៊ុនថាំ (Aly VONGNOBOUNTHAM) ប្រធានសហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ ជាមួយឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏យូរអង្វែងនៃប្រទេសទាំងពីរ និងគូសបញ្ជាក់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការងារ អប់រំ ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរចំពោះការឈានដល់ការចុះកិច្ចព្រមព្រៀង រវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងសហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ (LFTU) ដែលនឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមអំពីតួនាទីដ៏សំខាន់របស់សហជីពក្នុងនាមជាតំណាង របស់កម្មករនិយោជិត និងជាដៃគូសន្ទនា ក្នុងការចរចាលក្ខខណ្ឌការងារ ទំនាក់ទំនងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ដើម្បីធ្វើយ៉ាងណាផ្តល់នូវប្រយោជន៍ខ្ពស់បំផុតដល់កម្មករ។

ជាកិច្ចឆ្លើយតប លោកស្រី អាលី វង្សណូប៊ុនថាំ បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលជាប្រទេសបងប្អូនជាប់របងគ្នា។ លោកស្រីប្រធានសហព័ន្ធបានឱ្យដឹងថា សហជីពនៅក្នុងប្រទេសឡាវនៅតែដើរតួនាទីយ៉ាងពេញលេញក្នុងការអនុវត្តការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងារ។

លោកស្រីមានសេចក្តីសោមន្សចំពោះកិច្ចសហប្រតិបត្តិការរបស់សហជីពនៃប្រទេសទាំងពីរ។ សហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវបានប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកម្ពុជា និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការលើកនេះនឹងឈានទៅកាន់ការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមកជាអតិបរមា។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងអណត្តិជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ កន្លងមក ជាពិសេសគាំទ្រឱ្យសម្រេចបាននូវសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយគាំទ្រសាធារណរដ្ឋប្រជាមានិតឡាវក្នុងអាណត្តិជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៤ បន្ទាប់ពីប្រទេសឥណ្ឌូណស៊ី៕

អត្ថបទដែលជាប់ទាក់ទង