នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចប្រតិបត្តិការរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកូវីដ១៩! ក្រសួងសុខាភិបាលប្រកាសថា គ្មានករណីឆ្លងថ្មី និងគ្មានករណីជាសះស្បើយថ្មីក្រសួងសេដ្ឋកិច្ច ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងអាជ្ញាធរជាតិព្រះវិហារ នឹងផ្អាកជាបណ្តោះអាសន្ន ការចូលទស្សនារមណីយដ្ឋានប្រាសាទកោះករ នៅថ្ងៃទី២៩ ខែកញ្ញាដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីត្រូវពស់ស្រកាចាស់ចឹករលួយដៃមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ បើកសិក្ខាសាលាពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ ស្តីពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញលោកជំទាវ កុយ សុដានី ជួបមន្រ្តីស្ថានទូត ពិភាក្សាជុំវិញគម្រោងការងារសំខាន់ៗ ដែលក្រសួងកំពុងអនុវត្តកន្លងមក រហូតដល់ពេលបច្ចុប្បន្នរថយន្តបុកម៉ូតូ នៅស្រុកថ្មពួក បណ្ដាលឲ្យរបួសធ្ងន់បាក់ដៃ បាក់ជើង ២នាក់ស្នងការខេត្តព្រះសីហនុ ចាត់កម្លាំងចុះណែនាំដល់ម្ចាស់ទីតាំងផែចំណត និងម្ចាស់ទូកយន្តដឹកភ្ញៀវទេសចរចូលរួមស្តាប់តាមការណែនាំស្តីពីអាកាសធាតុប្រែប្រួលអភិបាលខេត្ដពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់កម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាលើការពង្រឹង និងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៨សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុក ចែកចាយ និងជួញដូរគ្រឿងញៀន នៅភ្នំពេញអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គមួយមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី ដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្តមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហការជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចុះផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក នៅតាមសាលារៀនខឹងអ្នកលក់សំបុត្រខនសឺតសួរដដែលៗ ជនដៃដល់២នាក់ គប់កំប៉ុងខារ៉ាបាវទៅលើបុរសម្នាក់ បណ្តាលឲ្យ រងរបួលធ្ងន់នៅស្រុកបវេលព្រឹកនេះ! ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយទូតជប៉ុនប្រចាំកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្ដីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន »កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ បំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសា ហែលបៀបផ្ងារ ៥០ម៉ែត្របុរសសម្ដេចធិបតី ហ៊ុន​ ម៉ាណែត និងលោកជំទាវ​ ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួសជុលផ្ទះ ជូនពលរដ្ឋជួបការលំបាក នៅស្រុកម៉ាឡៃឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរទេសរដ្ឋមន្ត្រី គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រយុវជនរៀបចំសង្ក្រាន្តយុវជនក្នុងខេត្ត

ព្រះសីហនុ÷រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រយុវជនរៀបចំសង្ក្រាន្តយុវជនក្នុងខេត្ត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមក ដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ពីថ្ងៃទី១៤ ដល់១៦ ខែមេសាឆ្នាំ២០២២ និងសំដៅជួយទ្រទ្រង់ដល់វិស័យអប់រំនៅក្នុងខេត្តព្រះសីហនុផងដែរ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានថ្លែងនូវការគាំទ្រយ៉ាងពេញទំហឹង និងកោតសរសើរដោយស្មោះចំពោះប្អូនៗ និងក្មួយៗជាយុវជន សរុបចំនួន ១៨៤នាក់ ដែលបាន នាំគ្នាផ្តួចផ្តើម រៀបចំកម្មវិធី “សង្ក្រាន្តយុវជនវិទ្យាល័យខេត្តព្រះសីហនុ” នេះឡើង ដែលនេះ ពិតជាស្តែងឱ្យឃើញអំពីឆន្ទៈរបស់យុវជនជាទំពាំងស្នងឬស្សីក្នុងការស្វែងយល់ អភិវឌ្ឍន៍ និងអភិរក្សនូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ជាតិខ្មែរដ៏ល្អផូរផង់ ជាកេរ្តិ៍តំណែលដ៏ឧត្តុងឧត្តមពីដូនតាយើងមក ។

ទន្ទឹមនឹងនេះលោកក៏បានថ្លែងនូវការកោត សរសើរ និងអរគុណចំពោះមន្ទីរ អប់រំយុវជន និងកីឡាខេត្ត និងសប្បុរសជន ដែលបានជួយគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជំរុញកម្មវិធីនេះឱ្យប្រព្រឹត្តទៅបានរលូន។
លោក អភិបាលរងខេត្ត បាន បញ្ជាក់ថា ខេត្តព្រះសីហនុ ក៏ដូចជាបណ្តារាជធានី-ខេត្តទូទាំងប្រទេស បានខកខានរៀបចំកម្មវិធីបុណ្យចូលឆ្នាំអស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយកាលពីថ្ងៃទី ៧ ខែមីនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជានឹងប្រារព្ធពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២២ ជាធម្មតាឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកឱ្យដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ជាមួយ នឹងការរស់នៅ និងបំពេញការងារជាមួយជំងឺកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មី តាមរយៈការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសបង្កើតភាពស៊ាំក្នុងសហគមន៍ ធ្វើឱ្យអត្រាចាក់វ៉ាក់សាំងបានកើនឡើងរហូតប្រមាណជាង ៩២ % លើចំនួនប្រជាជន ១៦លាននាក់។

លោកបានឲ្យដឹងថា ជាមួយនឹងភាពរីករាយនៃការអនុញ្ញាតឱ្យមានរៀបចំពិធី បុណ្យចូលឆ្នាំថ្មី ឆ្នាំ ខាល ២០២២ ខេត្តព្រះសីហនុ ពិតជាមានកិត្តិយសជាទីបំផុតដែលបានទទួលដំណឹងថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយក រដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញមកសម្រាកកម្សាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងញាំងឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅខេត្តព្រះសីហនុកាន់តែមានភាពសប្បាយ រីករាយ និងមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់រដ្ឋបាលខេត្ត និងប្រជាជននៃខេត្តព្រះសីហនុទាំងមូល។

លោកបានបន្ថែមថា ជាមួយនឹងភាពរីករាយនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះដែរ សូមបន្តចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនៅតាមទីកន្លែងជួបជុំតាមទីសាធារណៈនានា ដោយ សូមចូលរួមឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល និង៣កុំ ៣ការពារ ព្រមទាំងស្តង់ដារ SOP របស់ក្រសួងទេសចរណ៍ជាដើម៕

អត្ថបទដែលជាប់ទាក់ទង