**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ស្ត្រីមេម៉ាយម្នាក់ ដង្ហើយរកយុត្តិធម៌ជូនប្តី ក្រោយត្រូវរថយន្តបុកស្លាប់ជិត ៣ឆ្នាំ ខណៈសាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកាព្រឹកស្អែក


ភ្នំពេញ៖ គ្រួសារមួយធ្លាប់តែមានភាពកក់ក្តៅ និងសុភមង្គលក្នុងគ្រួសារ បានប្រែក្លាយទៅជាមានភាពសោកសៅ ដោយកូន៣នាក់ ត្រូវកំព្រារឪពុក ស្ត្រីធ្លាប់មានស្វាមីនៅក្បែរ ត្រូវក្លាយជាស្ត្រីមេម៉ាយ និងទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ រាប់រងចឹញ្ចឹមកូន៣នាក់តែម្នាក់ឯង ហើយពេលនេះពួកគាត់កំពុងដង្ហើយរកយុត្តិធម៌ជូនប្តី និងឪពុក ឈ្មោះ ច័ន្ទ ប៊ុនណា ដែលបានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីអំឡុងឆ្នាំ២០២១ ដែលមកដល់ពេលនេះ មានរយៈពេលជិត ៣ឆ្នាំមកហើយ។

បើតាមការបញ្ជាក់ឱ្យដឹងរបស់អ្នកស្រី ចេង សុលក្ខិណា ស្ត្រីមេម៉ាយចិញ្ចឹមកូន៣នាក់ ដែលដង្ហើយរកយុត្តិធម៌ជូនប្តីរបស់ខ្លួនបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកាសំណុំរឿងប្តីរបស់អ្នកស្រី។ ដូច្នេះអ្នកស្រី សូមអំពាវនាវដល់តុលាការ សូមបន្តផ្តល់យុត្តិធម៌ឱ្យក្រុមគ្រួសារលោកស្រីផង។

គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបានបង្កឡើងដោយរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2BH-7044 ដែលមានអ្នកបើកបរឈ្មោះ ម៉ែន អង។
អ្នកស្រី ចេង សុលក្ខិណា ដែលត្រូវជាភរិយាជនរងគ្រោះ បានរៀបរាប់ពីដំណើររឿងដូចខាងក្រោម៖
កាលពីអំឡុងឆ្នាំ២០២១ ប្តីរបស់នាងខ្ញុំ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណង ដើម្បីទៅផ្ទះ។ លុះមកដល់ចំណុចកើតហេតុ ប្ដីរបស់នាងខ្ញុំ បានជួបគ្រោះថ្នាក់ចររាចរណ៍ ដែលបង្កឡើងដោយរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2BH-7044 ដែលមានឈ្មោះ ម៉ែន អង ជាអ្នកបើកបរ។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទៀតសោតប្ដីរបស់នាងខ្ញុំបាន បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ជារឿងដែលគួរឲ្យសោកស្តាយបំផុត ចំពោះក្រុមគ្រួសារ និងសង្គមជាតិ នៃការទទួលមរណភាពរបស់ប្តីនាងខ្ញុំ ដែលបានបាត់បង់ធនធានមនុស្សដ៏ល្អនៅក្នុងសង្គម និងជាមេគ្រួសារដែលមានទំនួលខុសត្រូវ ដែលបានបណ្តាលមកពីការបើកបរធ្វេសប្រហែស និងមិនមានទំនួលខុសត្រូវ របស់បុគ្គលខាងលើនេះ។
ជាក់ស្ដែងបានធ្វើឲ្យគ្រួសារបស់នាងខ្ញុំ ដែលធ្លាប់មានភាពកក់ក្តៅ និងសុភមង្គល បែរជាបន្សល់ទុកនូវកូនកំព្រា៣ (បី)នាក់ និងស្ត្រីមេម៉ាយ។
នៅក្នុងស្ថានភាពបើកបរនោះដែរ ប្ដីរបស់នាងខ្ញុំពុំបានស្ថិតក្នុងស្ថានភាពស្រវឹង ឬបំពានគំនូសចរាចរណ៍ណាមួយនៅលើដងផ្លូវ ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បាននៅចំណុចកើតហេតុនោះទេ។ បែរជាឈោ្មះ ម៉ែន អង ដែលជាអ្នកបើកបររថយន្ត ដោយស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានបើកបរធ្វេសប្រហែសមិនមានការប្រុងប្រយ័ត្ន សូម្បីបន្តិច ហាក់បីដូចជាមើលស្រាលអាយុជីវិតមនុស្ស ដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ។

បន្ទាប់ពីនោះមកឈ្មោះ ម៉ែន អង ដែលជាជនបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានធ្វើការរត់គេចខ្លួនបាត់ស្រមោលអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនអើពើចំពោះទង្វើរបស់ខ្លួននោះទេ។ ចេតនារបស់ឈ្មោះ ម៉ែន អង បានស្តែងចេញអំពីចេតនាទុច្ចរិត មិនទទួលខុសត្រូវយ៉ាងជាក់ច្បាស់ លុះក្រោយមកមន្ត្រីនគរបាលយុត្តិធម៌ បានស្វែងរក និងឈានដល់ធ្វើការចាប់ខ្លួនឈ្មោះខាងលើនេះ។ ប៉ុន្តែឈ្មោះនេះ នៅតែមិនព្រមសងសំណង នៃការខូចខាត និងទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះអំពើរបស់ខ្លួន ដែលបានធ្វើមកលើប្ដីរបស់នាងខ្ញុំ ជាជនរងគ្រោះទាល់តែសោះ។
ស្រាប់តែពេលថ្មីនេះ នាងខ្ញុំបានលឺដំណឹងថា ឈ្មោះ ម៉ែន អង បានឲ្យគេមកអន្តរាគម៍ជាបន្តបន្ទាប់ ដើម្បីដាក់សម្ពាធលើតុលាការក្នុងការសម្រេចសេចក្តី ឲ្យដោះលែងរូបគេឱ្យមានសេរីភាព និងផ្តន្ទាទោសកម្រិតស្រាល ដោយមិនផ្តល់សំណង ជូននាងខ្ញុំជាជនរងគ្រោះខ្លួននោះទេ។

ទង្វើរបស់ឈ្មោះ ម៉ែន អង ពេលនេះហាក់បីដូចជាមិនគោរព និងខ្លាចរអាចំពោះប្រព័ន្ធច្បាប់នៃប្រទេសកម្ពុជា ព្រមទាំងមើលស្រាលទៅលើការអនុវត្តច្បាប់ របស់មន្ត្រីដែលជាអ្នកអនុវត្តច្បាប់ជាខ្លាំង ដោយបុគ្គលឈ្មោះខាងលើនេះ បានរកគ្រប់មធ្យោបាយដើម្បី ឲ្យខ្លួនរួចផុតពីបទចោទ និងព្យសនកម្មរបស់ខ្លួន ដែលបានប្រព្រឹត្តមកលើប្ដីនាងខ្ញុំ។ មិនតែប៉ុណ្ណោះឈ្មោះ ម៉ែន អង បានពឹងពាក់គេមកអន្តរាគម៍នៅក្នុងសំណុំរឿងខាងលើទៀតផង។ នាងខ្ញុំជាស្ត្រីមេម៉ាយ និងជាម្តាយមានកូនក្នុងបន្ទុក ដែលត្រូវមើលថែរក្សាផងនោះ មិនមានសមត្ថភាពឯណាទៅតតាំងដំណើរ ការក្តីក្តាំងជាមួយបុគ្គល ដែលមានមានមាសប្រាក់ មានអំណាចដូចឈ្មោះ ម៉ែន អង នេះ នោះទេ។

នាងខ្ញុំជាពលរដ្ឋស្លូតត្រង់ និងជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក ថែមទាំងមិនបានរៀនសូត្រជ្រៅជ្រះផងនោះ នាងខ្ញុំមិនមានការយល់ដឹងអំពីបញ្ហាតថភាពផ្លូវច្បាប់ ក៏ដូចជាប្រព័ន្ធនៃការអនុវត្តច្បាប់នោះឡើយ។ ដោយជឿជាក់យ៉ាងក្លាវក្លាលើប្រព័ន្ធច្បាប់ និងអ្នកអនុវត្តច្បាប់ ក្រោមដំបូលសន្តិភាព ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដ៏ឆ្នើមនៃកម្ពុជា ថាអ្នកអនុវត្តច្បាប់ និងមន្ត្រីដែលបម្រើការងារក្នុងស្ថាប័ននានា នឹងមានភាពស្មោះត្រង់ មិនរំលោភបំពានសិទ្ធិ មិនឲ្យជនដែលល្មើស ច្បាប់រួចផុតពីការផ្តន្ទាទោស ឬគេចផុតពីសង់សំណង និងផលប្រយោជន៍របស់ប្រជាជនដែលរស់នៅក្នុងទឹកដីនៃកម្ពុជានោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង