**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្ដម តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម​នា​យករដ្ឋមន្ត្រី បង្ហាញសមិទ្ធផលធំៗ កើតចេញពីដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅចិន

ភ្នំពេញ៖ ក្នុងសន្និសីទក្រោយដំណើរទស្សនកិច្ចសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅចិន ឯកឧត្ដម តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម​នា​យករដ្ឋមន្ត្រី បានពិនិត្យឃើញសមិទ្ធផលសំខាន់ៗមួយចំនួនកើតចេញពីដំណើរទស្សន​កិច្ច ដែលមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិនេះ។

ឯកឧត្ដម តាន់ ហ្សង់-ហ្វ្រង់ស័រ លើកឡើងថា សមិទ្ធផលកើតនៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យកម្ពុជា-ចិន ប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពយូរអង្វែង​ដែលជាមរតក​នៃថ្នាក់ដឹកនាំជំនាន់មុន។ មិត្តភាពយូរអង្វែងដែលគ្រាបច្ចុប្បន្នក្លាយជាមិត្តភាពដែកថែប។

បន្ថែមពីលើនោះ កម្ពុជា និងចិន បានឯកភាពគ្នាបន្តធ្វើឱ្យស៊ីជម្រៅ ការបន្ស៉ីចូលគ្នានូវ​យុទ្ធ​សាស្ត្របញ្ច​កោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន ជាអាទិ៍​លើវិស័យកសិកម្ម ថាមពល និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

មួយវិញទៀត កម្ពុជា តាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីជូនថ្នាក់ដឹកនាំចិន នូវជំហរនយោបាយរបស់កម្ពុជា ដែលនៅបន្តប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍​នយោបាយ​ចិន​តែមួយ។

ក្រៅតែពីសមិទ្ធផលទាំង៣ខាងលើហើយនោះ សមិទ្ធផលដែលរឹតតែសំខាន់ថែមទៀតនោះ គឺផ្នែកសេដ្ឋកិច្ច។ ក្នុងដំណើរទស្សនកិច្ចសម្តេចធិបតី កម្ពុជា និងចិន បានចុះហត្ថលេខាឯក​សារ​ចំនួន១៥ រួមមានដូចជាផែនការសកម្មភាពក្នុងការកសាង​សហគមន៍​វាសនារួម​កម្ពុជា​-ចិន សម្រាប់ឆ្នាំ២០២៤-២០២៨ និងកិច្ចសហប្រតិបត្តិការស្តីពី «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា», «ច្រករបៀងមច្ឆា និងអង្ករ», ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការ​អភិវឌ្ឍ​បៃតង ការត្រួតពិនិត្យ និងចត្តា​ឡី​ស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការ​អភិ​វឌ្ឍន៍។

ឯកឧត្ដម តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម​នា​យករដ្ឋមន្ត្រីបន្ថែមថា កិច្ចសហប្រតិបត្តិការទាំងនេះ ជាសន្ទុះដល់ប្រទេស​ទាំងពីរ​ឱ្យក្លាយទៅជាត្បូងពេជ្រពិតប្រាកដ។
«ភាគីទាំងសងខាងមិនបានអង្គុយជជែកគ្នាតែពីរឿងនយោបាយ ឬពីភូមិសាស្ត្រនយោបាយ​នោះទេ។ ភាគីទាំងសងខាងបានចំណាយពេលវេលាច្រើន សឹងថា៧០ភាគរយ ដើម្បីជជែក​រួមគ្នា​ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងគោលដៅអនុញ្ញាតឱ្យប្រទេសកម្ពុជា និងប្រទេសចិន ទាញយកប្រយោជន៍ទៅវិញទៅមក ហើយក្នុងគោលដៅទីបំផុតនាំមក​នូវឧត្តមប្រយោជន៍ជាតិ ធ្វើឱ្យជីវភាពរីកចម្រើនទៅមុខ»។

សម្រាប់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលទទួលបន្ទុកលើកិច្ចការបរទេសរូបនេះ អ្វីដែល​លោកលើកឡើង គឺឆ្លុះបញ្ចាំងការពិតនូវដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋ​មន្ត្រី​នៅក្នុងប្រទេសចិន មិនមែននិយាយតែនយោបាយ ភូមិសាស្ត្រនយោបាយ​ដូចការ​អត្ថា​ធិប្បាយមួយចំនួននោះឡើយ។ លោកបានបន្ថែមថា កម្ពុជា មិនមែនជាប្រទេសដូចគេថា​រណប​ខ្លាំងឡើងទៅប្រទេសចិននោះដែរ។ កម្ពុជាជាប្រទេសឯករាជ្យ៕

អត្ថបទដែលជាប់ទាក់ទង