**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា

ឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដល់អធិការនគរបាលក្រុងស្រុកទាំងប្រាំ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដល់ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងមានអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងទទួលការងារចរាចរណ៍ព្រមទាំងលោក លោកស្រីដែលជាប្រធានអនុប្រធានការិយាល័យចរាចរណ៍ និងមន្រ្តីនគរបាលក្រោមឱវាទ ព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះ។

កិច្ចប្រជុំចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ស្នងការរងទទួលការងារចរាចរណ៍ និងអស់លោកដែលជានាយ នាយរងការិយាល័យចរាចរណ៍ និងមន្រ្តីនគរបាលចរាចរណ៍ក្រោមឱវាទព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ ត្រូវធ្វើការផ្សព្វផ្សាយ ស្តីពីការអនុវត្តនូវវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អោយបានមុនក្នុងរយ:ពេល៧ថ្ងៃ ជាមុនសិនមុនពេលយើងធ្វើការចុះអនុវត្តច្បាប់ ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋ។ ដោយក្នុងរយៈពេលកន្លងមកនេះ យើងសង្កេតនិងមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ទើបយើងប្រញាប់ប្រញាល់ ដើម្បីពិនិត្យនិងដាក់ចេញនូវគោលការណ៍ក្នុងការអនុវត្តបន្ត ដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។

ទន្ទឹមនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍បន្តទៀតថា ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់នោះ មន្រ្តីជំនាញត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានទូលំទូលាយ ដោយគូសបញ្ជាក់អំពីគោលបំណង នៃការអនុវត្តច្បាប់និងណែនាំដល់គ្រប់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ក៏ត្រូវគោរពវិន័យ បទបញ្ជាជាពិសេសពេលចុះបំពេញការងារ ត្រូវអនុវត្តការងារប្រកបដោយ តម្លាភាព សុក្រឹត្យភាព វិជ្ជាជីវៈ អាកប្បកិរិយា សុភាពរាបសារ ទន់ភ្លន់មិនទន់ជ្រាយម៉ត់ចត់និងការងារ និង ក្រមសីលធម៌ ត្រូវបន្តពង្រឹងការសម្រួលចរាចរណ៍ដល់សិស្សានុសិស្សចេញចូលសាលារៀនឱ្យបានជាប់ជាប្រចាំ នៅតាមបណ្តាលក្រុងស្រុករបស់ខ្លួន កុំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជាយថាហេតុណាមួយ ដែលយើងមិនបានដឹងជាមុន។

មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់កម្លាំងទាំងអស់សូមជួបប្រទះ តែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង