ថ្ងៃទី១៣ កញ្ញា បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស បាន៤៣ករណី ឃាត់ខ្លួនមនុស្ស១៥៤នាក់

ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស កម្លាំងសមត្ថកិច្ច បានបង្ក្រាប៤៣ករណី ក្នុងនោះករណីប្រើប្រាស់២១ករណី, ជួញដូរ១ករណី និងដឹកជញ្ជូនរក្សាទុក២១ករណី ដោយឃាត់ខ្លួនជនសង្ស័យ១០១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៤៤៨ករណី ឃាត់មនុស្ស ១៣,៣៦៨នាក់ (ស្រី៨៨៥នាក់)៕
