សមត្ថកិច្ចស្រុកកំរៀងឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន១១នាក់ រកឃេីញផ្ទុកសារធាតុញៀនទាំងអស់

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១១ ខែកញ្ ញាឆ្នាំ២០២៣ វេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះល្បាតក្នុងភូមិសាស្រ្តស្រុក ហេីយឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន១១នាក់ដែលបង្កភាពអនាធិបតេយ្យនៅពេលយប់ក្នុងមូលដ្ឋាននិងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ហេីយជាលទ្ធផលគឺពួកគាត់វិជ្ជមានទាំង ១១នាក់។
ជនសង្ស័យទាំង១១នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឆែប វីឆៃ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹង រាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
២-ឈ្មោះ ឌី ពៅ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹង រាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៣-ឈ្មោះ លី ស៉ីដែន ហៅ ឆាយ ភេ ទប្រុស អាយុ៤២ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៤-ឈ្មោះ ស្រី រតនា ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៥-ឈ្មោះនៅសត់ភេទស្រីអាយុ ៤២ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៦-ឈ្មោះ ឌី សីហា ហៅ ពៅ ភេ ទប្រុស អាយុ២៦ ឆ្នាំ មានទីលំនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៧-ឈ្មោះ ធឿន បីន ហៅ ម៉ៅ ភេទ ប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៨-ឈ្មោះ បូរ សុភា ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៩-ឈ្មោះ ហៀង ហួត ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
១០- ឈ្មោះ ខែម រស្មី ភេទប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។
១១-ឈ្មោះសុង ចាន់ថុល ភេទប្រុ ស អាយុ២៧ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ការតាមនិតិវិធីច្បាប់ហេីយលេីសពីនេះសមត្ថកិច្ចនឹងបន្តធ្វេីការស្រាវជ្រាវស្វែងរកអ្នកចែកចាយដេីម្បីចាត់ការបន្តទៀត៕
