**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ

រាជរដ្ឋាភិបាលអាណត្តិថ្មី បន្តអនុវត្តអនុសាសន៍ចំនួន១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅបន្តអនុវត្តអនុសាសន៍ចំនួន១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត។

នេះគឺជាការបញ្ជាក់របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មកកាលពីកន្លងទៅថ្មីៗ។

អត្ថប្រយោជន៍១០ចំណុចនោះ រួមមាន៖
ទី១. ប្រាក់ឈ្នួលអប្បរមាចំនួន២០០ដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលប្រាក់អត្ថប្រយោជន៍ចំនួន៥ផ្សេងទៀត ដែលកម្មករម្នាក់ទទួលបានជាមធ្យមទទួលបានប្រាក់ឈ្នួលចន្លោះ ២១៧-២៥៩ដុល្លារអាម៉េរិក ហើយបើក១ខែចំនួន២ដង។

ទី២. ការទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ តាមរយៈបណ្ណរបបសន្តិសុខសង្គម (ប.ស.ស.)។

ទី៣. ការទទួលបានប្រាក់ឈ្នួល ១២០% និងឈប់សម្រាករយៈពេល៣ខែក្នុងពេលសម្រាលកូន។

ទី៤. ទទួលបានប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលកូន ដោយកូន១នាក់ទទួលបានថវិកា៨០ម៉ឺនរៀល កូន២នាក់ទទួលបាន១.២លានរៀល និងកូន៣នាក់ទទួលបាន១.៦លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន៥លានរៀល ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។

ទី៥. និយោជកបានបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០% ជំនួសកម្មករនិយោជិត។

ទី៦. បន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះដោយមិនឱ្យដំឡើងថ្លៃខ្ពស់ហួសពេក ខណៈដែលថ្លៃទឹកនិងថ្លៃអគ្គិសនីនៅតាមផ្ទះជួលតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតពីរដ្ឋ និងតម្លៃរបស់រដ្ឋ។

ទី៧. ពង្រឹងការអនុវត្តច្បាប់ស្ពីពីរបបសន្តិសុខសង្គម ជាពិសេសរបបសន្តិសង្គមផ្នែកប្រាក់សោធន។

ទី៨. ការអនុវត្តច្បាប់ស្តីពីការងារដើម្បី កំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយជិត៦ខែម្តង។

ទី៩. ការដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត កែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍។

ទី១០. ការពង្រីកកិច្ចសហការជាមួយប្រទេសជាដៃគូ ដើម្បីផ្តល់ឱកាសការងារ ការពារសិទ្ធិ និងផលប្រយោជន៍ពលករនៅក្រៅប្រទេស ដើម្បីទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រៅពីបន្តអនុវត្តអនុសាសន៍១០ចំណុចខាងលើហើយ ក៏នៅដាក់ចេញនូវគោលការណ៍១០ចំណុចទៀត ដោយ៦ចំណុចត្រូវអនុវត្តនៅឆ្នាំ២០២៣នេះ ហើយ៤ចំណុចផ្សេងទៀតត្រូវបន្តអនុវត្តក្នុងរយៈពេល២ឆ្នាំ ដើម្បីពង្រឹងផលិតភាពការងារ និងភាពសុខដុមរមនាក្នុងរោងចក្រ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ វិធានការរបស់រាជរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានគេមើលឃើញថាជាការយកចិត្តទុកដាក់ជាអាទិភាពចំពោះកម្មករនិយោជិត៕

អត្ថបទដែលជាប់ទាក់ទង