សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យស្ថាប័នពាក់ព័ន្ធរៀបចំ បង្កើតឱ្យមានទីតាំងធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេស ដោយផ្ដើមចេញពីប្រទេសកូរ៉េ

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យស្ថាប័នពាក់ព័ន្ធ រៀបចំបង្កើតឱ្យមានទីតាំងធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេស ដោយចាប់ផ្ដើមចេញពីប្រទេសកូរ៉េ ដើម្បីសម្រួលដល់បងប្អូនពលករខ្មែរ នៅទីនោះ។
សម្ដេចមហាបវរធិបតី ក៏នឹងអនុញ្ញាតឱ្យបង្កើតការិយាល័យអនុព័ន្ធមួយ ដោយបញ្ជូនមន្ដ្រីជំនាញកម្ពុជាទៅកាន់ទីតាំងនៅក្រៅប្រទេស ដើម្បីសម្រួលធ្វើលិខិតឆ្លងដែន ឱ្យដោយផ្ទាល់នៅទីនោះតែម្ដង។
នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពេលដែល អញ្ជើញសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី និយោជិក នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។
