**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ចិនព្រមានប្រឆាំង «សង្រ្គាមត្រជាក់ថ្មី» ក្នុងអំលុងកិច្ចប្រជុំកំពូលជាមួយអាស៊ាន នៅទីក្រុងហ្សាការតា

ភ្នំពេញ៖ ឯកឧត្តម លី ឈាំង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងនៅថ្ងៃពុធនេះថា វាជារឿងដ៏សំខាន់មួយក្នុងការចៀសវាង «សង្រ្គាមត្រជាក់ថ្មី» នៅពេលដោះស្រាយបញ្ហាជម្លោះរវាងប្រទេសនិងប្រទេស ស្របពេលដែលក្រុមមេដឹកនាំពិភពលោក កំពុងជួបប្រជុំគ្នានៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី ចំពោះមុខការកើនឡើងនៃកិច្ចប្រឹងប្រែងប្រកួតប្រជែងភូមិសាស្រ្តនយោបាយ នៅទូទាំងតំបន់​ឥណ្ឌូ-ប៉ាស៉ីហ្វិក រវាងកំពូលមហាអំណាច។

ថ្លែងក្នុងអំលុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលមានការចូលរួមពីសំណាក់ក្រុមប្រទេសជាសមាជិកអាស៊ាន ព្រមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ឯកឧត្តម លី ឈាំង (Li Qiang) បានលើកឡើងថា បណ្តាប្រទេសទាំងអស់ត្រូវដោះស្រាយភាពខ្វែងគំនិតគ្នា និងបញ្ហាជម្លោះឱ្យបានត្រឹមត្រូវ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម លី ឈាំង (Li Qiang) នាយករដ្ឋមន្រ្តីចិន បានសង្កត់ធ្ងន់ដូច្នេះថា «ពេលនេះវាជារឿងសំខាន់ខ្លាំងណាស់ ក្នុងការប្រឆាំងចំពោះការប្រកាន់បក្ខពួកនិយម ការប្រឈមមុខគ្នារវាងប្លុក ហើយនិងសង្រ្គាមត្រជាក់ថ្មី»។

អាស៊ានដែលកន្លងមកបានព្រមានជារឿយៗ អំពីគ្រោះថ្នាក់នៃការត្រូវអូសទាញឱ្យធ្លាក់ទៅក្នុង បញ្ហាជម្លោះរវាងកំពូលមហាអំណាចនោះ ក៏បាននិងកំពុងរៀបចំ កិច្ចប្រជុំកំពូលជាបន្តបន្ទាប់ជាមួយ មេដឹកនាំនៃបណ្តាប្រទេសជាដៃគូដទៃទៀតផងដែរ រួមមានទាំងសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងឥណ្ឌា។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន ឯកឧត្តម ស៉ី ជិនពីង ហើយនិងប្រធានាធិបតីអាមេរិក ឯកឧត្តម ចូ បៃដិន មិនបានមកចូលរួមកិច្ចប្រជុំកំពូល​ជាមួយអាស៊ាន នៅឥណ្ឌូណេស៉ីឡើយ។ សម្រាប់លោក បៃដិន គឺលោកបានបញ្ជូន អនុប្រធានាធិបតីអាមេរិក លោកជំទាវ ខាម៉ាឡា ហារីស (Kamala Harris) ឱ្យមកជំនួស ខណៈសម្រាប់ឯកឧត្តម ស៉ី ជិនពីង គឺឯកឧត្តម លី ឈាំង (Li Qiang) បានមកជំនួស ៕

អត្ថបទដែលជាប់ទាក់ទង