**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស នៅតែជាយន្តការមិនអាចបំពានបាន ក្នុងដំណើរការធ្វើសេចក្តីសម្រេច របស់អាស៊ាន

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៤ នាថ្ងៃទី៤ កញ្ញា រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានលើកឡើងសាជាថ្មីថា ការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស នៅតែជាយន្តការដែលមិនអាចបំពានបាន នៅក្នុងដំណើរការធ្វើសេចក្តីសម្រេច របស់អាស៊ាន ដែលស្របតាមធម្មនុញ្ញអាស៊ាន។

កិច្ចប្រជុំបានឯកភាពដាក់ជូននូវវិធាននីតិវិធីនៃការគាំទ្រដំណើរការធ្វើសេចក្តីសម្រេចរបស់កិច្ចប្រជុំអាស៊ាន និងឯកសារចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០៤៥ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដើម្បីកត់សម្គាល់ និងទន្ទឹងរង់ចាំការសម្រេចបានពេញលេញនូវឯកសារផែនការលម្អិតនិងផែនការជាយុទ្ធសាស្ត្រនៃចក្ខុវិស័យនេះ ដើម្បីអនុម័តនៅឆ្នាំ២០២៥។

កិច្ចប្រជុំបានកត់សម្គាល់នូវការឯកភាពលើក្របខ័ណ្ឌការងារសេដ្ឋកិច្ចពណ៌ខៀវអាស៊ាន ដោយក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងត្រូវដាក់ជូនកិច្ចប្រជុំអាស៊ានលើកទី៤៣ ដើម្បីអនុម័ត។ រដ្ឋមន្រ្តីការបរទេសអាស៊ានបានយល់ព្រមតាមសំណើប្រធានអាស៊ាន (ឥណ្ឌូនេស៊ី) ក្នុងការបង្កើតក្រុមការងារចំពោះកិច្ចស្តីពីសេដ្ឋកិច្ចពណ៌ខៀវ និងបានចាត់ឱ្យលេខាធិការដ្ឋានអាស៊ានសិក្សារៀបចំទម្រង់នៃការបង្កើតក្រុមការងារចំពោះកិច្ចនេះ។

រដ្ឋមន្រ្តីការបរទេសអាស៊ានបានស្វាគមន៍នូវវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤ និងបានឯកភាពលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពី “អាស៊ានជាស្នូលនៃកំណើន” ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ អនុម័ត។

ពាក់ព័ន្ធនឹងផែនទីចង្អុលផ្លូវសម្រាប់សមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេក្នុងអាស៊ាន កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវនេះ និងបានប្តេជ្ញាចិត្តសហការគ្នាជាធ្លុងមួយ រវាងប្រទេសសមាជិកអាស៊ាន ដើម្បីជួយនៅក្នុងការធ្វើដំណើររបស់ទីម័រឡេស្តេ ដោយផ្តល់នូវបទពិសោធន៍ សមត្ថភាព និងជាពិសេសគំនិតផ្តួចផ្តើមកសាងសមត្ថភាពនានា ៕

អត្ថបទដែលជាប់ទាក់ទង