**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លេខាទី១ ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម នៃការិយាល័យត្រួតពិនិត្យ និងនាំចេញប្រចាំតំបន់ នៃក្រសួងពាណិជ្ជកម្មអាមេរិក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Michael Burnett លេខាទី១ ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម នៃការិយាល័យត្រួតពិនិត្យ និងនាំចេញ ប្រចាំតំបន់ នៃក្រសួងពាណិជ្ជកម្មអាមេរិក ដែលមានទីស្នាក់ការនៅប្រទេស សឹង្ហបុរី ដើម្បីពិភាក្សាអំពីគម្រោងជំនួយនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាង កម្ពុជា-អាមេរិក។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ លោក Michael Burnett និងសហការី យ៉ាងក៏ក្តៅដែលបានអញ្ជើញមកបំពេញបេសកកម្មផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និងវិស័យអាទិភាពសំខាន់ៗមួយចំនួន ឯកឧត្តមរដ្ឋលេខាធិការថែមទាំងបានជម្រាបជូនអំពីកំណែទម្រង់នៃកិច្ចសម្រួលពាណិជ្ជកម្មសំខាន់ៗ ក្នុងនាមក្រសួងពាណិជ្ជកម្មជាសេនាធិការនៃរដ្ឋាភិបាលកម្ពុជា ព្រមទាំងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសមិទ្ធិផលធំៗដែលសម្រេចបានរបស់ប្រទេសទាំងពីរ នាពេលកន្លងមក។

ជាកិច្ចបន្ទាប់ លោកលេខាទី១ បានថ្លែងអំណរគុណ ឯកឧត្តម រដ្ឋលេខាធិការ សម្រាប់ការស្វាគមន៍ដ៏រាក់ទាក់ និងបានជម្រាបពីគោលបំណងនៃទស្សនកិច្ចរបស់ លោក និងសហការី ដែលលោកកត់សម្គាល់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមួយចំនួន រវាងប្រទេសទាំងពីរ ដើមី្បអាចទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា ជាពិសេស តាមរយៈការអនុវត្តគម្រោងជំនួយសម្រាប់ការរៀបចំច្បាប់ និងបទប្បញ្ញតិថ្មីៗ ការកសាងសមត្ថភាព ដែលជាការផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សំដៅចូលរួមចំណែកអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពជូនដល់មន្រ្តីរាជការ។

បន្ថែមពីនេះទៀត លោកក៏បានកោតសរសើរអំពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃអាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកធំៗមួយចំនួន ដែលបានមកបណ្តាក់ទុននៅកម្ពុជានាពេលបច្ចុប្បន្ន និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងប្រជាជនកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ លោកលេខាទី១ សម្រាប់ការផ្តល់ព័ត៌មានអំពីគម្រោងជំនួយបច្ចេកទេសនានាលើវិស័យអាទិភាពរបស់សហរដ្ឋអាមេរិកដល់កម្ពុជា និងបានសម្តែងនូវការគាំទ្រ និងរីករាយស្វាគមន៍ជូនដល់ក្រុមហ៊ុនអាមេរិកទាំងនៅក្នុងតំបន់ និងមកពីសហរដ្ឋអាមេរិក ដែលបានស្វែងយល់អំពីឱកាស និងសក្តានុពលរបស់កម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តម រដ្ឋលេខាធិការ សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក នឹងឈានទៅមុខមួយកម្រិតទៀតជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង