នាយករដ្ឋមន្ដ្រី៖ អ្នកមានងារ ឧកញ៉ា ហើយត្រូវតែងតាំងជាទីប្រឹក្សា មិនអាចមានឋានៈស្មើឡើយ

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា បុគ្គលជាសមាជិកក្នុងក្រុមប្រឹក្សា ឬគ្រប់គ្រងក្រុមហ៊ុនឯកជន ឬបុគ្គលដែលទទួលបានគោរមងារ ឧកញ៉ា គាត់នៅតែអាចទទួលបានទីប្រឹក្សានាយករដ្ឋមន្ដ្រី ទីប្រឹក្សាក្រសួងការបរទេស ទីប្រឹក្សាក្រសួងមហាផ្ទៃ ទីប្រឹក្សាទេសរដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី ប៉ុន្ដែសុំឲ្យគាត់មិនយកងារជារដ្ឋមន្ដ្រី ឬអ្វីនោះទេ ព្រោះគាត់មានគោរមងារឧកញ៉ាហើយ ។
នេះជាប្រសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាល់ជាមួយកម្មករ កម្មការិនី នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ៕
