ឯកឧត្ដម កៅ ខុនដារ៉ា មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារភស្ដុភារ និងហិរញ្ញវត្ថុផ្នែករដ្ឋបាលទូទៅ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម និងការងារប្រយុទ្ធប្រឆាំងជំងឺអេដស៍/កាមរោគ

ភ្នំពេញ៖ ឯកឧត្ដម កៅ ខុនដារ៉ា ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារភស្ដុភារ និងហិរញ្ញវត្ថុផ្នែករដ្ឋបាលទូទៅ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម និងការងារប្រយុទ្ធប្រឆាំងជំងឺអេដស៍/កាមរោគ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម ស្រ៊ុន លិញ សម្រាប់ជួយកិច្ចការងារឯកឧត្ដម កៅ ខុនដារ៉ា ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។
