**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

រដ្ឋមន្ត្រីការងារ ប្ដេជ្ញាអនុវត្តកម្មវិធីអាទិភាព ដែលកំណត់ដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជំរុញការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ


ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្ដេជ្ញាគាំទ្រនិងត្រៀមខ្លួនចូលរួមអនុវត្តកម្មវិធីអាទិភាពគន្លឹះនានាដែលបានកំណត់ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេសរាល់កម្មវិធី និងសកម្មភាពអាទិភាពដែលពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការប្ដេជ្ញារបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលរវាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានប្ដេជ្ញាថា ជាមួយនឹងភាពជឿជាក់លើការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ចក្ខុវិស័យច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងប៉ិនប្រសប់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ក្នុងនាមក្រសួង ក្នុងនាមសហការីដែលជាថ្នាក់ដឹកនាំក្រសួង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រកាសគាំទ្រនិងត្រៀមខ្លួនចូលរួមអនុវត្តយ៉ាងពេញទំហឹង ប្រកបដោយភក្ដីភាពចំពោះរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីអាទិភាពគន្លឹះនានា ដែលបានកំណត់ដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ជាពិសេសរាល់កម្មវិធី និងសកម្មភាពអាទិភាពទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាថាបងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ព្រមទាំងបងប្អូនដែលធ្វើការនៅក្រៅប្រទេសទទួលបាននូវសិទ្ធិអត្ថប្រយោជន៍ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការគាំពារកាន់តែប្រសើររឹងមាំជាងមុន រីឯនិយោជក និងវិស័យឯកជនក៏ទទួលបាននូវការពារដោយស្មើភាពចំពោះមុខច្បាប់ គ្រប់រោងចក្រ សហគ្រាសនឹងកា្លយទៅជាសហគមន៍សុខសាន្តមួយ ដែលកម្មករនិយោជិត និងនិយោជកចេះគោរពគ្នា អធ្យាស្រ័យគ្នា ប្រកាន់យកគោលការណ៍ឈ្នះ-ឈ្នះជាធំ មិនយកការចាញ់ឈ្នះជាគោលក្នុងការដោះស្រាយវិវាទ ឬបញ្ហា។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រីក៏បានប្តេជ្ញាខិតខំអភិវឌ្ឍនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមកម្មវិធីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល និងចាត់ទុកគ្រប់ភាគី
ពាក់ព័ន្ធទាំងអស់គឺជាដៃគូដ៏ល្អ ហើយក៏នឹងខិតខំអភិវឌ្ឍសមត្ថភាពមន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យក្លាយទៅជាមន្ត្រី ដែលមានក្រមសីលធម៌ខ្ពស់ ចំណេះដឹងច្បាស់លាស់ បំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ ជើងជាប់ដី រហ័សរហួន វៀងវៃ ក្នុងការសហការជាមួយគ្រប់ស្ថាប័ន ភាគីពាក់ព័ន្ធដោះស្រាយបញ្ហានានាឱ្យបានលឿន៕

អត្ថបទដែលជាប់ទាក់ទង