ប្រជាពលរដ្ឋទៅកម្សាន្តនៅតាមមាត់ទន្លេ ខាងអាគារសុខា ស្នើអាជ្ញាធរខណ្ឌជ្រោយចង្វារ ចុះរៀបចំសណ្តាប់ធ្នាប់ ដោយក្រុមអាជីវករលក់ដូរ ដាក់តុ កៅអីពេញ រកផ្លូវដើរហាត់ប្រាណ និងកម្សាន្តមិនបាន

ភ្នំពេញ៖ ប្រជាពលរដ្ឋដែរទៅកម្សាន្តនៅតាមមាត់ទន្លេ ទល់មុខនិងអាគារសុខា ស្នើសុំអោយអាជ្ញាធរខណ្ឌជ្រោយចង្វារ មេត្តាជួយចុះរៀបចំសណ្តាប់ធ្នាប់ផង ព្រោះក្រុមអាជីវករលក់ដូរ ដាក់តុ កៅអីពេញ លក់ដូរធ្វើរំភើយ រកផ្លូវដើរហាត់ប្រាណ និងកម្សាន្តមិនបាន ព្រោះទីតាំងនេះមិនឆ្ងាយពីសាលាសង្កាត់ជ្រោយចង្វារមិនបាន១០០ម៉ែត្រផង។
សួនច្បារសាធារណៈនៅចំណុចសួនច្បារមាត់ទន្លេជ្រោយចង្វារ សម្រាប់ប្រជាពលរដ្ឋលំហែ បែរជាត្រូវបានមនុស្សគិតពីប្រយោជន៍ផ្ទាល់ខ្លួនបំពាន ធ្វើជាកន្លែងលក់ដូរស្រា និងម្ហូបហើយគ្មានអាជ្ញាធរណាមើលឃើញ ។
ប្រជាពលរដ្ឋបានបន្តទៀតថា ពេលពួកគាត់ទៅលេងលំហែ បែរជាត្រូវគេដេញមិនឱ្យចតឡាន ម៉ូតូ និងអង្គុយចំកន្លែងគេរៀបចំតុ កៅអី ទៅវិញ៕
