ស្ពានបេតុងខ្សែកាបឆ្លងទន្លេបាសាក់កោះពេជ្រ នឹងដាក់ឱ្យដំណើរការ មុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី១៦ សីហា ២០២៣នេះថា រដ្ឋបាលរាជធានីភ្នំពេញ នឹងទទួលបានសមិទ្ធផលថ្មីមួយទៀត គឺស្ពានខ្សែកាប ឆ្លង ទ ន្លេ បាសា ក់ ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ឱ្យបានមុន ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែ ត ប្រ ទី ប សំពះ ព្រះខែខាងមុខនេះ ។ នេះបើយោងតាមក្រសួងព័ត៌មាន។
លោក សាំ ពិសិដ្ឋ បន្ដថា ស្ពានបេតុងខ្សែកាបថ្មីមួយខ្សែនេះ វាអាចជួយរំដោះចរាចរណ៍ ពីកំណាត់ ផ្លូវជាតិលេខ១ មកកាន់រាជធានីភ្នំពេញ ដើ ម្បីអាចឱ្យពលរដ្ឋទូទៅប្រើប្រា ស់សម្រាប់ការ ធ្វើដំណើរទៅមកឆ្លងពីតំបន់មួយទៅតំបន់មួយបានយ៉ាងងាយស្រួល មិនចំណាយពេលវេលាយូរ និ ង មិនបង្កការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទៀតឡើយ។ពិសេសនោះពលរដ្ឋបង្ហាញអារម្មណ៍ត្រេកអរផងដែរ ពេលដឹងថា ស្ពាននេះ នឹងបញ្ចប់ការសាងសង់នៅមុនព្រះ រា ជ ពិធីបុណ្យអុំទូកខាងមុខនេះ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បច្ចុប្បន្ននេះដោយសា រសំណ ង់ស្ពានបេតុងខ្សែកាបកំពុងដំណើរការ បាន៩០ភាគរយហើយនោះ ដូច្នេះ សុំការយោគយល់ ពីប ងប្អូ ន ប្រ ជា ព ល រ ដ្ឋ អ្នកដំណើរ ដែលកំពុងប្រើប្រាស់ កំពង់ដចម្លងកោះនរា ឆ្លងកាត់ទន្លេបាសាក់ ពីតំប ន់ កោះ ពេ ជ្រ ទៅតំបន់អភិវឌ្ឍន៍ កោះនរាជាបណ្តោះអាសន្ន ដោយចំណាយថវិកាផ្ទាល់ខ្លួន ក្នុ ង កា រ ឆ្ល ង ទៅ មកម្តងៗសុំការយោគយល់ផង។
លោកបន្ដថា៖ ក្រុមការងារសាងសង់ របស់ក្រុមហ៊ុនOCIC កំពុងស ម្រុក ធ្វើ កា រ ងា រ ទាំ ង យប់ទាំងថ្ងៃ ដើម្បីឱ្យឆាប់រួចរាល់ ទាន់ពេលវេលា ឱ្យបងប្អូន ដំណើរការបានមុនព្រះរាជពិ ធីបុ ណ្យ អុំទូកខាងមុខនេះ ។
ស្ពានបេតុងខ្សែកាប តភ្ជាប់ពីកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៏ កោះ នរានេះ បានបើកការដ្ឋានដំណើរការសាងសង់ កាលពីខែតុលា ឆ្នាំ២០២០ ក្រោ មអ ធិ ប តី ភា ព សម្តេចតេជោហ៊ុន សែន។ ស្ពាននេះ មានប្រវែងបណ្ដោយ ៨០០ម៉ែត្រ ទទឹង ២៤,៥០ ម៉ែ ត្រ និងចំណាយថវិកា ចំនួន៣៨ លានដុល្លារអាម៉េរិក ជាថវិការបស់ក្រុមហ៊ុនវិនិយោគ OCIC កោះ ពេជ្រ រួមជាមួយ បដិភាគរបស់សាលារាជធានីភ្នំពេញ៕
