**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា**តាមការគ្រោងទុក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ នាថ្ងៃទី១៨ ខែឧសភា នឹងមានបេក្ខជនចូលរួមសរុបចំនួន ១ ៣៧៩នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្រ្តី ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ**យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិករបស់កម្ពុជាសម្រេចបានលើសពីការរំពឹងទុក**ក្រសួងទេសចរណ៍ ចេញសារាចរណែនាំស្តីពី ការធ្វើបច្ចុប្បន្នភាពស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍**អគ្គនាយកពន្ធនាគារ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR)**នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ និងឈានទៅបំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក ដកហូតម៉ូតូមួយចំនួនដែលគ្មានឯកសារ**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥០គ្រួសារ ក្នុងស្រុកកំរៀង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា-ចិន មានសន្ទុះកើនឡើង តាមរយៈព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា**ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប**បញ្ញវន្តកម្ពុជា-ចិន ផ្តល់ធាតុចូលជំរុញការកសាងសហគមន៍ ដែលមានជោគវាសនារួមគ្នា**ក្រសួងការងារជូនដំណឹង ពីការបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់ពលករកម្ពុជាវិលត្រលប់មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីខ្មែរ**ដំណើរទស្សនកិច្ច របស់សម្តេចធិបតី នៅកូរ៉េខាងត្បូង ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េខាងត្បូង ឱ្យកាន់តែល្អប្រសើរថែមទៀត**សិស្សានុសិស្សជាង ៥០០នាក់ មកពីគ្រប់រាជធានីខេត្ត បំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ**កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឯកភាពពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញប្រារព្ធទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច**ឯកឧត្តមបណ្ឌិត កៅ ថាច បើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក**អ្នកសារព័ត៌មាន ២នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តតាកែវ បន្ទាប់ពីផ្សាយព័ត៌មានខុសពីការ ពិតពាក់ព័ន្ធករណីបូមទឹកដាក់ស្រែ**ឧបនាយករដ្ឋមន្ត្រី ស សុខា អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន Zhejiang Construction Investment Croup Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឧត្តមសេនីយ៍ទោ សេង ធារិន ទទួលស្វាគមន៍ប្រតិភូ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ដើម្បីប្រជុំលើកកម្ពស់វិស័យសន្តិសុខ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានស្វាគមន៍ប្រតិភូថៃ ដឹកនាំដោយ ឧត្តមនាវីត្រី ចាក់គ្រីត សាំផាក់វ៉ាក់ថុន នាយសេនាធិការ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត អញ្ជើញប្រជុំដើម្បីលើកកម្ពស់វិស័យសន្តិសុខជាមួយយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា។

ជំនួសមុខឲ្យ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ឧត្តមសេនីយ៍ទោ សេង ធារិន បានសម្តែងនូវមនោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មេបញ្ជាការរង និងប្រតិភូទាំងអស់ដែលបានធ្វើដំណើរមកកាន់ ទីបញ្ជាការយោធភូមិភាគទី៥។

ឧត្តមសេនីយ៍ទោ បានបន្តថា ក្នុងកិច្ចប្រជុំនេះជាការរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនៃភាគីយើងទាំងពីរដែលមានភូមិផងរបងជាមួយគ្នា។

ឧត្តមនាវីត្រី ចាក់គ្រីត សាំផាក់វ៉ាក់ថុន នាយសេនាធិការ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត បានថ្លែងថាលោកពិតជាមានកិត្តិយសយ៉ាងក្រៃលែងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្កៅពី មេបញ្ជាការរង នាយសេនាធិការ និងប្រតិភូយោធភូមិភាគទី៥ ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះរូបលោក និងប្រតិភូដែលរួមដំណើរមកក្នុងថ្ងៃនេះ។

លោកបានបន្តថា ការធ្វើដំណើរមកប្រជុំនៅទិសយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺដើម្បីអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងទំនាក់ទំនងពិភាក្សាការងារគ្រប់យ៉ាងជាមួយគ្នាដែលយោធភូមិភាគទី៥ និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ជាអង្គភាពដែលមានតំបន់ទទួលខុសត្រូវតាមបណ្ដោយព្រំដែនជាប់គ្នា ២ ខេត្ត គឺខេត្តច័ន្ទបុរី និងខេត្តត្រាត ដោយសារការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នានេះហើយ ទើបធ្វើឱ្យបញ្ហានានាដែលកើតឡើងនៅតាមបណ្ដោយព្រំដែននៃខេត្តយើងទាំងពីរត្រូវបានដោះស្រាយដោយរលូន និងជោគជ័យ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ នាយសេនាធិការ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ជាមួយយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺបង្ហាញឲ្យឃើញនូវភាពស្មោះស្ម័គ្រ និងជាមិត្តភក្តិដ៏ល្អតាំងពីអតីតកាលមកដល់បច្ចុប្បន្ន និងជារៀងរហូតតទៅយើងនឹងឈានទៅមុខជាមួយគ្នាក្រោមកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមករួមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែននៃប្រទេសយើងទាំងពីរឲ្យរស់នៅដោយភាពសុខសាន្ត៕

អត្ថបទដែលជាប់ទាក់ទង