ឯកឧត្តម ឈិត គឹមយាត អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំនៃមហាសន្និបាតលើកទី៤៤

ភ្នំពេញ៖ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាគណៈប្រតិភូសភាកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំនៃមហាសន្និបាតលើកទី៤៤ ដែលបានពិនិត្យពិចារណា និងអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេច និងរបាយការណ៍ចំនួន១៤ រួមមាន៖
១-របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានអាយប៉ា ឆ្នាំ២០២២-២០២៣
២-របាយការណ៍ហិរញ្ញវត្ថុសវនកម្មឆ្នាំ២០២២-២០២៣
៣-សំណើថវិកាសម្រាប់លេខាធិការដ្ឋានអាយប៉ា ក្នុងចន្លោះពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និងការដំឡើងការការបង់វិភាគទានប្រចាំឆ្នាំរបស់សភាជាសមាជិកអាយប៉ា
៤-ការអនុវត្តការបង់វិភាគទានប្រចាំឆ្នាំស្ម័គ្រចិត្តក្នុងនាមជាសភាសង្កេតការណ៍ នៃអាយប៉ា
៥-ការអនុម័តផែនការយុទ្ធសាស្ត្រអាយប៉ា ឆ្នាំ២០២៣-២០៣០
៦-សំណើបញ្ចូលរដ្ឋសភាអំណាចប្រជាជន នៃសាធារណរដ្ឋគុយបា ជាសភាសង្កេតការណ៍របស់អាយប៉ា
៧-សំណើបញ្ចូលរដ្ឋសភានៃសាធារណរដ្ឋតួកគី ជាសភាសង្កេតការណ៍របស់អាយប៉ា
៨-សំណើបញ្ចូលរដ្ឋសភានៃសាធារណរដ្ឋអាមេនី ជាសភាសង្កេតការណ៍របស់អាយប៉ា
៩-ការធ្វើវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា(YPA)
១០-ការធ្វើវិសោធនកម្មលើគោលការណ៍ណែនាំនៃការចូលរួមរបស់ភ្ញៀវ និងអ្នកសង្កេតការណ៍របស់អាយប៉ា (ស្នើដោយព្រះរាជាណាចក្រថៃឡង់ដ៍)
១១-ការអនុវត្តកិច្ចសហប្រតិបត្តិការរវាងអន្តរសភាអាស៊ាន(AIPA) និងបណ្តាញសភា នៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ(NAM PN) តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា អនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងលេខាធិការដ្ឋានអាយប៉ា និងបណ្តាញសភា នៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)
១២-ពិធីប្រគល់ពានរង្វាន់កិត្តិយស (AIPA Distinguished Service Award) ជូនចំពោះ ឯកឧត្តមបណ្ឌិត តែវ ហូពីន (Teo Ho Pin) អតីតសមាជិកសភា នៃប្រទេសសិង្ហបុរី
១៣-ការសម្តែងនូវការកោតសរសើរជូនចំពោះ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី (PUAN MAHARANI) ប្រធានអាយប៉ាលើកទី៤៤
១៤-កាលបរិច្ឆេទ និងទីកន្លែងប្រារព្ធមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (ឡាវ នឹងរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៥ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទន៍) ៕
