សម្តេចតេជោ៖ ការចាកចេញពីតំណែង នាយករដ្ឋមន្ត្រីរបស់ខ្ញុំពេលនេះ គឺដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការសម្រេចចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ គឺដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។
ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នៅខេត្តកណ្តាល នាថ្ងៃទី៣ ខែសីហា សម្តេចតេជោបញ្ជាក់ថា «នេះគឺជាការលះបង់ ដើម្បីភាពសុខសាន្តរយៈពេលវែង គឺធានានូវសន្តិភាព និងធានាដល់ការអភិវឌ្ឍ»។
សម្តេចតេជោ បន្តថា «ខ្ញុំបានលះបង់ហើយ ឥឡូវខ្ញុំចង់លះបង់សារជាថ្មីម្តងទៀត ដើម្បីសេចក្តីសុខរយៈពេលវែងរបស់ប្រជាជន យ៉ាងហោចមានមូលហេតុ៤យ៉ាង ដែលខ្ញុំគួរតែជម្រាបជូនចំពោះប្រជាពលរដ្ឋ» ៕
