សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃនេះជាថ្ងៃចុងក្រោយ នៃការថ្លែងសុន្ទរកថា ក្នុងនាមជានាយករដ្ឋមន្រ្តី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ថ្ងៃនេះគឺជាការថ្លែងសុន្ទរកថាចុងក្រោយ របស់សម្ដេច ក្នុងនាមជានាយករដ្ឋមន្ត្រី។
សម្តេចតេជោមានប្រសាសន៍បន្តថា នៅពេលខាងមុខសមិទ្ធផលនានា នឹងត្រូវសម្ពោធដោយនាយករដ្ឋមន្ត្រីថ្មី ដែលរួមមានទាំងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដែលនឹងត្រូវសម្ពោធជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣ផងដែរ ។
