អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធខេត្តមណ្ឌលគិរី ចុះពិនិត្យផ្លូវលេខ76A ដែលដាច់ និងឈូសឆាយផ្លូវវាងបណ្តោះអាសន្ន
ភ្នំពេញ៖ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារខេត្ត ចុះត្រួតនិត្យផ្លូវលេខ76A ដែលរងការខូចខាតបាក់ដាច់ មិនអាចធ្វើចរាចរណ៍បាន កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះ បានបាក់ស្រុតដាច់ ប្រវែងបណ្ដោយ ប្រមាណជាង១០ម៉ែត្រ ។
បច្ចុប្បន្ននេះ មន្ទីរសាធារណការនិងជញ្ជូនខេត្ត បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី បានធ្វើការឈូសឆាយផ្លូវវាង បណ្តោះអាសន្ន និងធ្វើការជួសជុលផ្លូវនេះឡើងវិញ៕
