សម្តេចតេជោ អរគុណរដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា ចំពោះសារអបអរសាទរ សម្រាប់ជោគជ័យនៃការបោះឆ្នោតសកល នៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណជូនឯកឧត្ដម ដានីញ៉ែល អ័រតេហ្គា សាអាវេដ្រា ប្រធានាធិបតី និងលោកស្រី រ៉ូសារ៉ីយូ មូរីយ៉ូ អនុប្រធានាធិបតី នៃសាធារណរដ្ឋនីការ៉ាហ្គា ចំពោះការផ្ញើសារអបអរសាទរ និងជូនពរសម្តេច ក្នុងឱកាសទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

