ការបាក់រលំអគារ Briarwood Country Club បណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួសនៅក្នុងទីក្រុង Billings រដ្ឋ Montana

រដ្ឋ Montana÷អ្នកឆ្លើយតបដំបូងបានដឹកមនុស្សពេញវ័យ ២៥ នាក់ទៅមន្ទីរពេទ្យ។ ប៉ូលីសបានអោយដឹងថា អ្នករបួសប្រាំបីនាក់ត្រូវបានព្យាបាលនៅនឹងកន្លែង ដោយបន្ថែមអ្នករបួសមិនស្គាល់ចំនួនបានចាកចេញពីកន្លែងកើតហេតុដោយគ្មានការព្យាបាល។យោងតាមប៉ូលីស Billings គ្មាននរណាម្នាក់ស្លាប់ក្នុងហេតុការណ៍នោះទេ។
នាយកដ្ឋានពន្លត់អគ្គីភ័យ Billings, ការឆ្លើយតបផ្នែកវេជ្ជសាស្ត្រអាមេរិក, សេវារថយន្តសង្គ្រោះ Laurel និងសង្កាត់ Lockwood Fire បានឆ្លើយតបចំពោះការដួលរលំ។យ៉ាងហោចណាស់មានរថយន្តសង្គ្រោះចំនួន ១៤ គ្រឿងនៅកន្លែងកើតហេតុ ហើយកងល្បាតចំនួន ១២ ត្រូវបានបញ្ជូនចេញ ដើម្បីផ្តល់ការត្រួតពិនិត្យហ្វូងមនុស្ស និងចរាចរណ៍។
ប្រភពព័ត៌មាន: CNN News
ប្រែសំរួលដោយ: យ៉េន សុវណ្ណារ៉ា
