ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ចាប់ផ្តើមបិទជាបណ្តើរ នៅម៉ោង៣៖០០នាទីរសៀលនេះ

ភ្នំពេញ៖ ការិយាល័យបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅទូទាំងប្រទេស ត្រូវបានបិទជាបណ្តើរនៅវេលាម៉ោង ៣៖០០នាទី រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
សូមមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕
