ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញទៅបោះឆ្នោត រួចរាល់ហើយ នៅការិយាល័យលេខ០៣០០ សាលាបឋមសិក្សាត្បែងមានជ័យ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាព្រឹកថកងៃទ២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រួចរាល់ហើយ នៅការិយាល័យលេខ០៣០០ សាលាបឋមសិក្សាត្បែងមានជ័យ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ក្នុងនោះក៏មានមន្ត្រីរាជការ និងប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ជាបន្តបន្ទាប់នៅថ្ងៃដ៏មានសារសំខាន់នេះផងដែរ។
រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង០៧:០០នាទីព្រឹក រហូតដល់ម៉ោង០៣:០០នាទីរសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ជាដើម។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ ខេត្តព្រះវិហារ មានគណបក្សនយោបាយចំនួន១២ចូលរួមប្រកួតប្រជែង និងមានការិយាល័យបោះឆ្នោតចំនួន ៣៥៧ការិយាល័យ ពលរដ្ឋដែលមានក្នុងបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ១៥,១១៩៥នាក់ ៕
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕
